ព័ត៌មានក្នុងប្រទេស

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងបានអញ្ជើញស្វាគមន៍ និងសម្របសម្រួលប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះពិនិត្យគម្រោងវិនិយោគ

ខេត្តកោះកុងថ្ងៃចន្ទ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២២លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ និងសម្របសម្រួលប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះពិនិត្យគម្រោងវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួនដែលបានជួលកោះ ឆ្នេរ និងរម្មណីយដ្ឋាននានាជាមួយរាជរដ្ឋាភិបាល រួមមាន កោះយ៉ កោះកណ្តុរ កោះម្នាស់ ប្រជុំកោះអំពិល កោះស្មាច់ និងតំបន់វិស្សមកាលតារាសាគរ។

លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ម្ចាស់គម្រោងដែលបានជ្រើសរើសខេត្តកោះកុងសម្រាប់ការអភិវឌ្ឍទេសចរណ៍កែឆ្នៃ និងធម្មជាតិ ខណៈសក្តានុពលទាំងនេះនៅមានច្រើនសំបូរបែបផ្សេងទៀតដែលនឹងទាក់ទាញការវិនិយោគបន្តបន្ទាប់ស្របតាមផែនការអភិវឌ្ឍន៍ខេត្តកោះកុងទន្ទឹមនេះ លោកក៏បានសំណូមពរឲ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគពន្លឿនការអនុវត្តគម្រោង និងត្រៀមទទួលភ្ញៀវទេសចរណ៍នាពេលខាងមុខ។

6 thoughts on “លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុងបានអញ្ជើញស្វាគមន៍ និងសម្របសម្រួលប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះពិនិត្យគម្រោងវិនិយោគ

Comments are closed.