ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ​ អាត់ ខែម ស្នងការនគរបាលខេត្ត​ ទៅប្រគល់ជូនស្ត្រីមេម៉ាយដែលត្រូវភ្លើងឆេះផ្ទះ

ខេត្តបន្ទាយមានជ័យ​ ៖​ នៅរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩​ អំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិការបស់លោកឧត្តមសេនីយ៍ទោ​ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានលោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក ដឹកនាំកម្លាំង នាំយកទៅប្រគល់ជូនស្រ្តីមេម៉ាយ ដែលមានជម្ងឺប្រចាំកាយ​ និងត្រូវបានអគ្គីភ័យឆាបឆេះផ្ទះ កន្លងទៅថ្មីៗនេះ នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានពាំនាំការសាកសួរសុខទុក្ខ និងចូលរួមសោកស្តាយ ពីសំណាក់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជូនដល់បងស្រី ប៊ុន សាវុធ អាយុ៥៨ឆ្នាំ  (ស្ត្រីមេម៉ាយ ) មានជីវភាពខ្វះខាតខ្លាំង និងមានជម្ងឺ កំពុងដេកសម្រាកព្យាបាល រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។