Author: Pheng Dimang

ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ក្រុមហ៊ុន ByteDance អាចនឹងសម្រេចចិត្តបិទ TikTok នៅសហរដ្ឋអាមេរិក

យោងតាមប្រភពមួយចំនួនបានឲ្យដឹងថា ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok អាចនឹងសម្រេចចិត្តបិទកម្មវិធីបណ្តាញសង្គមវីដេអូដ៏មានប្រជាប្រិយភាពមួយនេះក្នុងទឹកដីអាមេរិកជាជាងលក់វា ក្នុងករណីដែលអស់ជម្រើសក្នុងការតវ៉ាផ្លូវច្បាប់រារាំងច្បាប់ដែលហាមឃាត់កម្មវិធីនេះមិនឲ្យពីដំណើរការក្នុងសហរដ្ឋអាមេរិក។ ប្រភពដែលជិតស្និទ្ធជាមួយក្រុមហ៊ុនមេរបស់កម្មវិធីនេះបានលើកឡើងថា ក្បួនដោះស្រាយ (algorithms) នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់កម្មវិធី TikTok ត្រូវបានចាត់ទុកថាជាស្នូលនៃប្រតិបត្តិការទូទៅរបស់ ByteDance ដូចនេះការលក់កម្មវិធីនេះជាមួយក្បួនទាំងនោះទំនងជាមិនអាចកើតឡើងនោះទេ។ ប្រភពដដែលបានបន្តថា TikTok គឺជាចំណែកតែតូចមួយនៃប្រាក់ចំណូលសរុប និងចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃសរុបរបស់ក្រុមហ៊ុន ByteDance

Read More
ព័ត៌មានអន្តរជាតិ

បក្សកុម្មុយនិស្តវៀតណាមអនុម័តសំណើលាលែងពីតំណែងរបស់ប្រធានរដ្ឋសភា

ក្នុងសម័យប្រជុំវិសាមញ្ញរបស់រដ្ឋសភាវៀតណាមនៅថ្ងៃសុក្រនេះ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបានអនុម័តលើសំណើលាលែងពីតំណែងរបស់ ប្រធានសភាជាតិនិតិកាលទី ១៥ លោក Vuong Dinh Hue ស្របតាមសំណើផ្ទាល់ខ្លួនរបស់លោក ដោយសេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ភ្លាមៗ​ដោយ​ការិយាល័យ​របស់​គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត​បន្ទាប់​ពី​កិច្ច​ប្រជុំខាងលើ។ របាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងអាជ្ញាធរផ្សេងទៀតបានលើកឡើងថា លោក Hueដែលត្រូវបានចាត់ទុកថាជាមេដឹកនាំសំខាន់របស់បក្ស និងរដ្ឋរបស់ប្រទេសវៀតណាមបានបំពានបទប្បញ្ញត្តិរបស់បក្ស ដែលបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់បក្ស រដ្ឋ និងខ្លួនលោកផ្ទាល់។ គណៈកម្មាធិការខាងលើបានបន្តថា ដោយដឹងពីការទទួលខុសត្រូវរបស់លោកចំពោះមុខបក្ស

Read More
ព័ត៌មានអន្តរជាតិ

ឥណ្ឌា​បដិសេធ​របាយការណ៍របស់​សហរដ្ឋ​អាមេរិក​​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស

រដ្ឋាភិបាលទីក្រុងញូវដេលីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានបញ្ចេញប្រតិកម្មឆ្លើយតបទៅនឹងរបាយការណ៍សិទ្ធិមនុស្សចេញផ្សាយក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានរិះគន់ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសឥណ្ឌាដោយបានហៅរបាយការណ៍នោះថាមានភាពលំអៀងយ៉ាងខ្លាំង។ របាយការណ៍វាយតម្លៃសិទ្ធិមនុស្សប្រចាំឆ្នាំដែលមានចំណងជើងថា “2023 Country Reports on Human Rights Practices: India” ចេញផ្សាយនៅដើមសប្តាហ៍នេះ បានលើកឡើងពីការរកឃើញការរំលោភបំពានសំខាន់ៗនៅក្នុងរដ្ឋ Manipur ភាគឦសានប្រទេសឥណ្ឌាកាលពីឆ្នាំមុន រួមជាមួយការវាយប្រហារលើជនជាតិភាគតិចដែលបណ្តាលឲ្យមានមនុស្ស ១៧៥នាក់ត្រូវបានសម្លាប់ និងជាង ៦០,០០០នាក់ត្រូវបាត់បង់ផ្ទះសម្បែង ព្រមទាំងករណីគាបសង្កត់លើអ្នកកាសែត និងសំឡេងប្រឆាំងនៅទូទាំងប្រទេសនេះផងដែរ។

Read More
ព័ត៌មានក្នុងប្រទេស

ការ​នាំ​ចេញ​កៅស៊ូ​របស់​កម្ពុជាមានការ​កើន​ឡើង ៥,១ភាគរយ​ក្នុង​ត្រីមាស​ទីមួយ

​យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ក្នុងរយៈពេល ០៣ខែដំបូងនៃឆ្នាំ ២០២៤នេះ ការនាំ​ចេញ​កៅស៊ូ​ស្ងួតរបស់កម្ពុជាមាន​ចំនួនសរុប ៦៩៣២២​តោន កើនឡើង​ ៥,១​ភាគរយ​ពីចំនួន ៦៥៩២១​តោន​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ២០២៣​។ របាយការណ៍បានបញ្ជាក់ថា ជាមួយនឹងចំនួននៃការនាំចេញខាងលើ កម្ពុជារកចំណូលបាន ១០០,៥លានដុល្លារអាមេរិក កើនឡើង ៨ភាគរយពីចំនួន ៩២,៩លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើកឡើងនៅក្នុងរបាយការណ៍ខាងលើ ឯកឧត្តម

Read More
ព័ត៌មានអន្តរជាតិ

សេដ្ឋកិច្ចឌីជីថលបានរួមចំណែក ៨.៤ភាគរយទៅក្នុង GDP របស់ហ្វីលីពីនក្នុងឆ្នាំ ២០២៣

យោងតាមការបញ្ជាក់របស់អាជ្ញាធរស្ថិតិជាតិហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះបានឲ្យដឹងថា សេដ្ឋកិច្ចឌីជីថលបានរួមចំណែកទំហំ ២,០៥ពាន់ពាន់លានប៉េសូ ឫ ៣៥.៣៩៦ពាន់លានដុល្លារអាមេរិកទៅក្នុងសេដ្ឋកិច្ចប្រទេសអាស៊ីអាគ្នេយ៍មួយនេះឆ្នាំ ២០២៣ ដែលស្មើនឹង ៨,៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។ ក្នុងការបញ្ជាក់ខាងលើ អាជ្ញាធរនេះបានឲ្យដឹងថា តួលេខនៃទំហំសេដ្ឋកិច្ចឌីជីថលនេះ មានការកើនឡើងក្នុងកម្រិត ៧.៧ភាគរយពីតួលេខចាស់កាលពីឆ្នាំ ២០២២ ដែលមានទំហំ ១.៩០ពាន់ពាន់លានប៉េសូ ដែលស្មើនឹង

Read More
ព័ត៌មានក្នុងប្រទេសព័ត៌មានអន្តរជាតិ

កម្ពុជាទទួលបានភ្ញៀវ​ទេសចរបរទេសជាង ១លាន ៥សែននាក់ក្នុងត្រីមាសទីមួយ ​ខណៈចំនួនភ្ញៀវទេសចរចិន​មានការ​កើនឡើង ​៤៣​ភាគរយ​

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាដែលចេញផ្សាយនៅថ្ងៃពុធ ទី២៤ ខែមេសាសប្តាហ៍នេះបានឲ្យដឹងថា ក្នុងរយៈពេល ០៣ខែដំបូងនៃឆ្នាំ ២០២៤នេះ កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសសរុបចំនួន ១.៥៨លាននាក់ កើនឡើង ២២.៥ភាគរយពីធៀបនឹងចំនួន ១.២៩លាននាក់ក្នុងត្រីមាសទីមួយឆ្នាំមុន។ ក្នុងរបាយការណ៍ខាងលើនេះបានឱ្យដឹងថា ក្នុងចំណោមចំនួនភ្ញៀវទេសចរបរទេសខាងលើ ភ្ញៀវទេសចរចិនដែលមកកាន់ប្រទេសកម្ពុជាក្នុងឱកាសថ្ងៃឈប់ក្នុងអំឡុងខែមករាដល់ខែមីនាមានចំនួន ១៩០,០០០នាក់ស្មើនឹង ១២ភាគរយនៃចំនួនភ្ញៀវទេសចរបរទេសសរុប កើនឡើង ៤៣ភាគរយពីចំនួន ១៣២,៦៦៥នាក់ក្នុងត្រីមាសទីមួយឆ្នាំ២០២៣។ តាមការបញ្ជាក់ក្នុងរបាយការណ៍ខាងលើ

Read More
ព័ត៌មានអន្តរជាតិ

ធនាគារពិភពលោកព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមក្នុងកម្រិត ៥.៥ភាគរយនៅឆ្នាំ ២០២៤នេះ

យោងតាមការព្យាករណ៍ចុងក្រោយរបស់ធនាគារពិភពលោកដែលចេញផ្សាយក្នុងដើមសប្តាហ៍នេះបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនឹងឈានដល់កម្រិត ៥.៥ភាគរយនៅឆ្នាំ២០២៤ ហើយនឹងបន្តកើនឡើងដល់ ៦ភាគរយនៅឆ្នាំ ២០២៥។ សេដ្ឋវិទូកំពូលរបស់ធនាគារពិភពលោកដែលសិក្សាផ្តោតសំខាន់លើប្រទេសវៀតណាមលោក Andrea Coppola បាននិយាយថា ការនាំចេញរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងមានការស្ទុះងើបឡើងវិញ ហើយការប្រើប្រាស់ និងការវិនិយោគឯកជនក្នុងស្រុកក៏មានការកើនឡើងជាលំដាប់ផងដែរ។ ការនាំចេញជាក់ស្តែងរបស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងកើនឡើង ៣.៥ភាគរយនៅឆ្នាំ ២០២៤នេះ ដែលនេះបានឆ្លុះបញ្ចាំងពីភាពប្រសើរឡើងបន្តិចម្តងៗនៃតម្រូវការពិភពលោក។ បន្ថែម​ពី​នេះ ភាពអំណោយផល​ក្នុង​វិស័យ​អចលន​ទ្រព្យ​ត្រូវ​បាន​គេ​រំពឹងថានឹងកើតមានឡើង​នៅ​ចុង​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយដែលជំរុញដល់​តម្រូវ​ការ​ក្នុង​ស្រុក

Read More
ព័ត៌មានក្នុងប្រទេសព័ត៌មានអន្តរជាតិ

កម្ពុជា-ឡាវប្តេជ្ញាប​ន្តជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងតំបន់

នៅថ្ងៃអង្គារសប្តាហ៍នេះ លោក ថងលូន ស៊ីស៊ូលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានអញ្ជើញមកដល់ប្រទេសកម្ពុជាសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល ០២ថ្ងៃ តបតាមព្រះរាជអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី។ បន្ទាប់ពីបានមកដល់ទឹកដីកម្ពុជា លោកបានអញ្ជើញជួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព ដោយក្នុងជំនួបខាងលើ មេដឹកនាំទាំងពីរបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យសំខាន់ៗមួយចំនួន រួមមានថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការពារជាតិ

Read More
ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងពន្លឿនការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបែបឌីជីថល

យោងតាមការបញ្ជាក់ពីសំណាក់រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ី លោក Airlangga Hartarto ក្នុងសម័យប្រជុំលើកទី ៨០ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមអាស៊ី និងប៉ាស៊ីហ្វិកដែលប្រព្រឹត្តិទៅនៅប្រទេសថៃក្នុងសប្តាហ៍នេះបានឲ្យដឹងថា បច្ចុប្បន្នរដ្ឋាភិបាលឥណ្ឌូនេស៊ីបាននិងកំពុងពន្លឿនទិសដៅផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបែបឌីជីថលរបស់ខ្លួនដោយផ្តោតលើការផ្តល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម (SMEs)និងអាជីវកម្មបច្ចេកវិទ្យាដែលទើបនឹងចាប់ផ្ដើម។ លោក Airlangga Hartarto បានលើកឡើងថា បច្ចុប្បន្នឥណ្ឌូណេស៊ីកំពុងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងការស្រាវជ្រាវ និងការអភិវឌ្ឍដ៏ទូលំទូលាយ ក៏ដូចជាការច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាក្នុងគោលបំណងបង្កើតប្រព័ន្ធអេកូអាជីវកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងមានភាពជឿនលឿនតាមរយៈឌីជីថលរូបនីយកម្ម។

Read More
ព័ត៌មានអន្តរជាតិ

ថៃនឹងផ្លាស់ប្តូរសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយយោធាក្នុងអាណត្តិបន្ទាប់

គណៈរដ្ឋមន្ត្រីនៃប្រទេសថៃនៅថ្ងៃអង្គារ បានអនុម័តផែនការជ្រើសរើសសមាជិកព្រឹទ្ធសភាថ្មីដែលនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីទៀតនោះទេ ដែលនេះគឺជាការដកចេញនូវអ្វីដែលត្រូវបានគេមើលឃើញថាជាសិទ្ធិវេតូសម្រាប់ក្រុមយោធាដ៏មានឥទ្ធិពលក្នុងប្រទេសនេះក្នុងការសម្រេចថានរណានឹងត្រូវដឹកនាំរដ្ឋាភិបាលរបស់ប្រទេសនេះ។ សូមរំលឹកថា ក្នុងឆ្នាំ ២០១៤ របបយោធាថៃបានប្រកាសពីបេក្ខភាពសមាជិកព្រឹទ្ធសភាដែលត្រូវបានខ្លួនតែងតាំងក្រោយធ្វើការកែប្រែរដ្ឋធម្មនុញ្ញបន្ទាប់ពីរដ្ឋប្រហារក្នុងឆ្នាំនោះ ដោយជ្រើសរើសបេក្ខភាពដែលចេញក្នុងក្រុមរបស់ខ្លួន។ កាលពីឆ្នាំមុន សមាជិកព្រឹទ្ធសភាទាំងនោះ បានប្រើប្រាស់សិទ្ធិក្នុងការរារាំងបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រឆាំង Move Forward ដែលជាបក្សបានទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងការបោះឆ្នោតសកលក្នុងខែឧសភាពីការឡើងកាន់តំណែង និងការឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ ក្រោយមក បន្ទាប់ពីជាប់គាំងនយោបាយក្នុងស្រុកអស់ជាច្រើនខែ គណបក្សដែលទទួលបានការគាំទ្រពីយោធាបានផ្តល់ការគាំទ្រដល់គណបក្ស ភឿថៃ ដែលជាបក្សជាប់ឆ្នោតលំដាប់ទីពីរក្នុងការបង្កើតសម្ព័ន្ធភាពជាមួយខ្លួន

Read More