សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ រងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាប្រតិបត្តិករ បានចាប់ផ្តើមដំណើរការកម្មវិធីចាប់ពី ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០