សិល្បៈ

តារាសម្ដែងចាដេត ឆ្នាំថ្មី រាសីឡើង

នំពេញ៖តារាសម្ដែង និងជាVlogger រូបសង្ហារ លោកចាដេត ដែលនារីៗជាច្រើនចាប់​អារម្មណ៍នោះបាន​ក្លាយ​ទៅជាBA របស់ផលិតMiss ដែលពិធីនេះប្រកាសជាផ្លូវការនិង​ធ្វើពិធី​ជប់លៀងធំកាលពីល្ងាចថ្ងៃទី២៨ មករា ២០២៣ នៅសណ្ឋាគាសុខាភ្នំពេញ ដោយមាន​ភ្ញៀវ​កិត្តិយស និងតំណាងចែកចាយជិត​១ពាន់នាក់ចូលរួម។ប្រភពបានឲ្យដឹងថាលោកចាដេត បាន​ចុះកុត្រាធ្វើជាទូតសុឆន្ទៈ​(BA)របស់Miss រយៈពេល១ឆ្នាំ ជាមួយតម្លៃ​ខ្លួនខ្ពស់ដល់​ទៅ១០​ម៉ឺន​ដុល្លារ(100K)​ឯណ្ណោះ។​ប៉ុន្ដែ​នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័តមានលោកចាដេត មិនប្រាប់ពីចំនួនលោកកុង​ត្រា​ជាមួយMiss និងតម្លៃខ្លួនបានប៉ុន្មានឡើយ ដោយលោក​គ្រាន់តែ​បង្ហើបថាពិតជា​ទទួលបាន​តម្លៃខ្លួនដ៍​​ខ្ពស់បំផុតពិតប្រាកដមែន។

លោកចាដេត បានឲ្យដឹងថាMiss លោកធ្លាប់ប្រើប្រាស់ជាប្រចាំតាំងពីមុន​លោកក្លាយ​ទៅ​ជាBA ម្លេះ ព្រោះផលិត​ផលមួយនេះជួយបំពេញបន្ថែម​សុខភាពរបស់លោកអ្នកតាំងពី​សក់ ដល់ចុងជើង ពោលគឺមានលក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​។លោកក៍បានបង្ហាញអារម្មណ៍​រំភើប​ដែលត្រូវបានលោកឧកញ៉ាវ័យក្មេងឡាយ លីហួរ និងលោក​ជំទាវ​ឡៃ ស៊ូយៀក ដែល​ជាម្ចាស់ប្រេនMiss បានជ្រើសរើសលោកជាBA ហើយលោកឧកញ៉ានិង​លោកជំទាវ​បាន​លើ​ក​​ឡើងថាលោកចាដេត ពិតជាសាកសមជាមួយផលិតផលខាង​លើ ព្រោះលោកមានទេព​កោ​សល្យល្អ រូបរាង​ស្អាត​ និងពិសេសគឺស្បែកលោកត្រូវនិងMiss តែម្ដង។

លោកចាដេត បានតាំងចិត្តងថាក្រោយក្លាយទៅជាBA របស់Miss លោកនឹងបំពេញ​ទៅ​តាម​តួនាទី​របស់ខ្លួនឲ្យ​បាន​ល្អតាមរយៈការត្រៀមរៀបចំផ្សព្វផ្សាយលើបណ្ដាញសង្គម និងការងារផលិតផ្សព្វផ្សាយមួយចំនួន ការចុះ​ទៅជួបអតិថិជនគាំទ្រ រួមទាំងសកម្មភាពសប្បុ​រសធ័ម​​ផ្សេងៗ​ដែល​រៀបចំដោយBrand Miss ៕