បច្ចេកវិទ្យា

ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ក្រុមហ៊ុន ByteDance អាចនឹងសម្រេចចិត្តបិទ TikTok នៅសហរដ្ឋអាមេរិក

យោងតាមប្រភពមួយចំនួនបានឲ្យដឹងថា ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok អាចនឹងសម្រេចចិត្តបិទកម្មវិធីបណ្តាញសង្គមវីដេអូដ៏មានប្រជាប្រិយភាពមួយនេះក្នុងទឹកដីអាមេរិកជាជាងលក់វា ក្នុងករណីដែលអស់ជម្រើសក្នុងការតវ៉ាផ្លូវច្បាប់រារាំងច្បាប់ដែលហាមឃាត់កម្មវិធីនេះមិនឲ្យពីដំណើរការក្នុងសហរដ្ឋអាមេរិក។ ប្រភពដែលជិតស្និទ្ធជាមួយក្រុមហ៊ុនមេរបស់កម្មវិធីនេះបានលើកឡើងថា ក្បួនដោះស្រាយ (algorithms) នៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់កម្មវិធី TikTok ត្រូវបានចាត់ទុកថាជាស្នូលនៃប្រតិបត្តិការទូទៅរបស់ ByteDance ដូចនេះការលក់កម្មវិធីនេះជាមួយក្បួនទាំងនោះទំនងជាមិនអាចកើតឡើងនោះទេ។ ប្រភពដដែលបានបន្តថា TikTok គឺជាចំណែកតែតូចមួយនៃប្រាក់ចំណូលសរុប និងចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃសរុបរបស់ក្រុមហ៊ុន ByteDance

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

Adobe នឹងបញ្ចេញកម្មវិធី Photoshop បំពាក់ជាមួយមុខងារពេញលេញក្នុងការបង្កើតរូបភាពដោយ AI នៅក្នុងឆ្នាំនេះ

នៅថ្ងៃអង្គារនេះ ក្រុមហ៊ុន Adobe បានប្រកាសថាខ្លួនគ្រោងនឹងបំពាក់មុខងារពេញលេញក្នុងការបង្កើតរូបភាពដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅលើកម្មវិធី Photoshopរបស់ខ្លួននៅចុងឆ្នាំនេះ។ សូមជម្រាបថា កម្មវិធីកែរូបភាព និងវីដេអូដ៏ពេញនិយមរបស់ក្រុមហ៊ុន Adobe ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកជំនាញក្នុងវិស័យរចនារូបភាព និងវីដេអូ ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ កម្មវិធីទាំងនោះបានប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែកើនឡើងជាបន្តបន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ជាច្រើនដូចជា OpenAI ដែលទទួលបានការគាំទ្រពី Microsoft,

Read More
បច្ចេកវិទ្យា

អ្វីទៅជាបច្ចេកវិទ្យា 5G?

បច្ចេកវិទ្យា 5G គឺជាការជំនាន់ចុងក្រោយបង្អស់នៃបណ្តាញទំនាក់ទំនងចល័តបន្ទាប់ពីជំនាន់ 1G, 2G, 3G និង 4G។ បច្ចេកវិទ្យា 5G នេះមានសម្ថភាពអាចផ្តល់នូវល្បឿនផ្ទេរទិន្នន័យច្រើន និងលឿន, កាត់បន្ថយភាពយឺតយ៉ាវ និងបង្កើនភាពជឿជាក់ឱ្យកាន់តែប្រសើរឡើងសម្រាប់អ្នកប្រើប្រាស់ បើប្រៀបធៀបទៅនឹងជំនាន់មុនៗ។ បច្ចេកវិទ្យាជំនាន់ចុងក្រោយនេះ អាចបង្កើនប្រសិទ្ធភាពសម្រាប់ឧបករណ៍ ឬកម្មវិធីនានាបានកាន់តែច្រើនជាងមុន ជាពិសេសគឺអាចគ្រប់គ្រងកម្មវិធីដែលពឹងផ្អែកលើទិន្នន័យ (Data-Intensive

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

Microsoft រកឃើញថា យុទ្ធនាការជ្រៀតជ្រែករបស់រុស្ស៊ីក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកបានចាប់ផ្តើមហើយ

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Microsoft ដែលចេញផ្សាយក្នុងសប្តាហ៍នេះបានឲ្យដឹងថា យុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ីដើម្បីការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាខាងមុខនេះបានចាប់ផ្តើមរយៈពេលជិត ៥០ថ្ងៃមកហើយ ប៉ុន្តែវានៅមានល្បឿនយឺតជាងយុទ្ធនាការកាលពីការបោះឆ្នោតមុនៗ។ ក្នុងរបាយការណ៍ខាងលើ ក្រុមអ្នកស្រាវជ្រាវប្រចាំក្រុមហ៊ុនបច្ចេកវិទ្យាយក្សខាងលើនេះបានលើកឡើងថា គណនីដែលមានភាពជាប់ទាក់ទងជាមួយរដ្ឋាភិបាលរុស្ស៊ីកំពុងធ្វើការផ្សព្វផ្សាយមាតិកាដែលខ្លឹមសារបង្កឲ្យមានខ្វែងគំនិតគ្នាដោយដាក់គោលដៅលើជនជាតិអាមេរិក ដែលក្នុងនោះរួមមានដូចជា ការរិះគន់ចំពោះការគាំទ្ររបស់រដ្ឋាភិបាលអាមេរិកចំពោះអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ីជាដើម។ ជុំវិញការចេញផ្សាយរបាយការណ៍ខាងលើនេះ ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ ប៉ុន្តែកាលពីខែមុន វិមានក្រឹមឡាំងបានលើកឡើងថា ខ្លួននឹងមិនជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកនាខែវិច្ឆិកាខាងមុខនេះនោះទេ។ ជាមួយគ្នានោះ ស្ថាប័នដែលស្ថិតក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីរុស្ស៊ីមួយនេះ ក៏បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាខ្លួនបានរៀបចំយុទ្ធនាការដើម្បីបំភ័ន្តការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០១៦ និងក្នុងឆ្នាំ២០២០ផងដែរ។

Read More
បច្ចេកវិទ្យា

Adobe សម្លឹងមើលភាពជាដៃគូជាមួយ OpenAI ស្របពេលដែលបន្ថែមមុខងារបង្កើតវីដេអូដោយ AI ទៅក្នុងកម្មវិធីរបស់ខ្លួន

ក្នុងសប្តាហ៍នេះ Adobe ដែលជាក្រុមហ៊ុនផលិតកម្មវិធីដ៏ល្បីឈ្មោះមួយរបស់អាមេរិកបានប្រកាសថាខ្លួនកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃការអនុញ្ញាតឱ្យមុខងារ ឫកម្មវិធីឆ្លាតវៃដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដូចជា Sora របស់ក្រុមហ៊ុន OpenAI និងកម្មវិធីផ្សេងទៀតអាចប្រើប្រាស់កម្មវិធីកាត់តវីដេអូដ៏សម្បូរបែបរបស់ខ្លួនបាន។ កម្មវិធីខាងលើនោះមានឈ្មោះ Premiere Pro ដែលជាកម្មវិធីកាត់តវីដេអូដ៏ពេញនិយមមួយរបស់ក្រុមហ៊ុន Adobe ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឧស្សាហកម្មទូរទស្សន៍ និងភាពយន្តជាដើម។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងទីក្រុង San

Read More
បច្ចេកវិទ្យា

តើអ្វីទៅជា VPN ហើយវាមានដំណើរការដោយរបៀបណា?

VPN គឺជាពាក្យកាត់ដែលតំណាងឱ្យពាក្យ “Virtual Private Network” មានន័យជាភាសាខ្មែរថា “បណ្តាញឯកជននិម្មិត” ។ VPN ត្រូវបានគេប្រើប្រាស់សម្រាប់រក្សាសុវត្ថិភាព និងឯកជនភាពនៅពេលប្រើប្រាស់បណ្តាញអ៊ីនធឺណិតសាធារណៈដោយវាធ្វើការបម្លែងទិន្នន័យនៃការប្រើប្រាស់ក្នុងពេលវេលាជាក់ស្តែង និងលាក់អត្តសញ្ញាណអ្នកប្រើប្រាស់ ដើម្បីការពារការតាមដានសកម្មភាព និងការលួចទិន្នន័យពីជនទុច្ចរិតនៅលើប្រព័ន្ធអ៊ីនធឺណិត។ ម៉្យាងទៀត VPN ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាចចូលទៅគេហទំព័រ ឫវេទិកាណាដែលមិនត្រូវបានអនុញ្ញានៅតំបន់របស់ពួកគេពីគ្រប់ទីកន្លែងក្នុងពិភពលោកផងដែរ។ ជាទូទៅ VPN​

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ Meta ពិនិត្យ និងរកដំណោះស្រាយលើបញ្ហាមាតិកាទាក់ទងនឹងរឿងអាសអាភាសដែលក្លែងបន្លំអត្តសញ្ញាណបង្កើតឡើងដោយ AI

យោងតាមការបញ្ជាក់របស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Meta នៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់បណ្តាញសង្គមយក្សរបស់អាមេរិកមួយនេះបាននិងកំពុងពិនិត្យមើលការគ្រប់គ្រងលើមាតិកាអាសអាភាសដែលបង្កើតឡើងដោយ AI បន្ទាប់ពីមានករណីចែកចាយមាតិកាអាសអាភាសចំនួនពីរទាក់ទងនឹងការក្លែងបន្លំអត្តសញ្ញាណតារាស្រីល្បីៗនៅលើបណ្តាញសង្គម Facebook និង Instagram របស់កក្រុមហ៊ុននេះ។ ក្រុមប្រឹក្សាភិបាល ដែលបានទទួលមូលនិធិពីប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សខាងលើ ប៉ុន្តែដំណើរការដោយឯករាជ្យនេះ នឹងប្រើប្រាស់ករណីទាំងពីរខាងលើដើម្បីធ្វើការវាយតម្លៃប្រសិទ្ធភាពរួមនៃគោលនយោបាយ និងពង្រឹងការអនុវត្តច្បាប់របស់ Meta ជុំវិញការក្លែងបន្លំមាតិកាអាសអាភាស ដែលបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឫ AI។

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

កូរ៉េខាងត្បូងប្រកាសវិនិយោគ ៧ ពាន់លានដុល្លារបច្ចេកវិទ្យា AI ដើម្បីរក្សាតំណែងជាប្រទេសនាំមុខគេក្នុងវិស័យបន្ទះឈីប

(សេអ៊ូល)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសថា កូរ៉េខាងត្បូងនឹងវិនិយោគទឹកប្រាក់ទំហំ ៩.៤ពាន់ពាន់លានវ៉ុនដែលស្មើនឹង ៦.៩៤ពាន់លានដុល្លារលើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) នៅត្រឹមឆ្នាំ ២០២៧ ដែលនេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាតំណែងជាប្រទេសឈានមុខគេមួយលើពិភពលោកក្នុងវិស័យបន្ទះឈីប (semiconductor) ទំនើប។ សេចក្តីប្រកាសដែលក៏រួមបញ្ចូលនូវមូលនិធិដាច់ដោយឡែកមួយទៀតទំហំ ១.៤ពាន់ពាន់លានវ៉ុន សម្រាប់ជំរុញក្រុមហ៊ុនផលិតបន្ទះឈីបដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

ម៉ាឡេស៊ីបញ្ជាឱ្យ Meta និង TikTok បង្កើតផែនការសម្រាប់មាតិកាដែលបង្កគ្រោះថ្នាក់

(គូឡាឡាំពួរ)៖ យោងតាមការបញ្ជាក់របស់អាជ្ញាធរម៉ាឡេស៊ីនៅថ្ងៃអង្គារសប្តាហ៍នេះបានឲ្យដឹងថា ម៉ាឡេស៊ីបានបញ្ជាឱ្យក្រុមហ៊ុនបច្ចេកវិទ្យា Meta របស់អាមេរិកនិង TikTok របស់ចិនឲ្យបង្ហាញផែនការក្នុងការប្រយុទ្ធប្រឆាំងនឹងមាតិកាដែលបង្កគ្រោះថ្នាក់នៅលើអ៊ីនធឺណិត បន្ទាប់ពីប្រទេសនេះបានរាយការណ៍ពីការកើនឡើងនៃមាតិកាបែបជេរប្រមាថនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ លើកឡើងនៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃអង្គារ គណៈកម្មាធិការទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយ ព្រមជាមួយស្ថាប័នប៉ូលិសជាតិបានឲ្យដឹងថា រដ្ឋាភិបាលបានរាយការណ៍ពីករណីខាងលើជាង ៥០,០០០នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដែលរួមមានទាំង Facebook របស់ក្រុមហ៊ុន Meta និង TikTok

Read More
ព័ត៌មានអន្តរជាតិបច្ចេកវិទ្យា

​វៀតណាម​ជាប្រទេសរង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ការ​គំរាម​កំហែង​តាម​ប្រព័ន្ធអ៊ីនធឺណិត​នៅ​អាស៊ីអាគ្នេយ៍

(ហាណូយ)៖ យោងតាមការចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម VnExpress នៅថ្ងៃចន្ទដើមសប្តាហ៍នេះដោយដកស្រង់សេចក្តីរាយការណ៍របស់ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតសកល Kaspersky បានឲ្យដឹងថា វៀតណាមគឺជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានអាជីវកម្មរងផលប៉ះពាល់ខ្លាំងបំផុតដោយសារការគំរាមកំហែងតាមអ៊ីនធឺណិតជាមួយចំនួនសរុបរហូតដល់ ១៧.១លានករណីកាលពីឆ្នាំ ២០២៣។ បន្ទាប់ពីវៀតណាម ប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ គឺជាប្រទេសចំណាត់ថ្នាក់ទី២ និងទី៣ ដែលរងការគំរាមកំហែងពីសកម្មភាពដូចខាងលើ ដោយឥណ្ឌូនេស៊ីបានរាយការណ៍ពីករណីសរុបចំនួន ១៤.៦លាន ហើយថៃបានរាយការណ៍ពីករណីសរុបចំនួន ៤.៧លាន។ យោងតាមក្រសួងព័ត៌មាន

Read More