ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីរបស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ-ក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ ដើម្បអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
នៅល្ងាចថ្ងៃអង្គារ ៧កើត ខែចែត្រ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃ៩ ខែមេសា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ-ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានរៀបចំពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជូនកងកម្លាំងទាំងអស់របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ។

សូមបញ្ជាក់ផងដែរថាក្នុងពិធីនោះ គឺមានការអញ្ជើញចូលរួមជាកិត្តិយស ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ប៑ុនណារិន រដ្ឋលេខាធិការ-ក្រសួងមហាផ្ទៃ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ-ក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងផងដែរ។pt