រដ្ឋមន្ត្រីសកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីអបអរសាទរពិធីពិសាអាហារសាមគ្គីជាមួយមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធី អបអរសាទរពិធីពិសាអាហារសាមគ្គី ជាមួយមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ត និងនិវត្តន៍ជន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ នៅសាលមហោស្របស្ទឹងសង្កែ
នាល្ងាច ថ្ងៃសុក្រ ០៨កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព,ស ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែមេសា ឆ្នាំ២០១៩​ ដោយមានអ្នកចូលរួមសរុបចំនួន ១៥៩៥ នាក់​ក្នុងនោះ និវត្តន៍​ជន​ចំនួន​ ៨២៦នាក់,​ មន្រ្តីនគរបាលជាតិ​ចំនួន​ ៦៧៤ នាក់ ,​ ភ្ញៀវកិត្តិយសក្នុងខេត្ត ចំនួន ៦០ នាក់ និងភ្ញៀវកិត្តិយសក្រៅខេត្ត ចំនួន​ ៣៥ នាក់៕

ដោយ៖ សួន ស៊ីរ៉ា (ការិយាល័យផ្សព្វផ្សាយអប់រំ)