ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយរបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត​ នេត​ សាវឿន​ និងឯកឧត្តម​ ឈួរ​ ច័ន្ទឌឿន ប្រគល់អោយកុមាររងគ្រោះដោយអំពេីហិង្សា នាពេលកន្លងមក នៅមន្ទីរពេទ្យគន្ធបុប្ផា

ខេត្តកំពង់ឆ្នាំង៖ដោយក្តីអាណិតអាសូរចំពោះកុមារដែលរងគ្រោះឈ្មោះ​ ញិប​ សុគុណ​ អាយុ ៩ឆ្នាំ​ ដោយសារឪពុកចិត្តកំណាចឃោរឃៅប្រេីអំពើហឹង្សា​ កាប់សម្លាប់ប្រពន្ធអោយស្លាប់​ និងកាប់កូនខ្លួនឯងអោយរងរបួសធ្ងន់ធ្ងរ​ នៅភូមិអណ្ដូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩​កន្លងទៅ។​ នៅព្រឹកថ្ងៃទី២៥​ ខែមេសា​ ឆ្នាំ២០១៩នេះ​ លោកឧត្តមសេនីយ៍ទោ​ ខូវ​ លី ក៏បានពាំនាំការសាកសួរសុខទុក្ខ​ និងពិនិត្យមេីលស្ថានភាពជំងឺផ្ទាល់របស់កុមារារងគ្រោះ​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា​​ ព្រមទាំងបាននាំយកនូវអំណោយរបស់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម​ ឈួរ​ ច័ន្ទឌឿន​ អភិបាល​ខេត្តកំពង់ឆ្នាំង និងបានឧបត្ថម្ភដល់កុមាររងគ្រោះនេះ​ ដែលមានថវិកាសរុបចំនួន​ ២,៤០០០,០០០រៀល​ ទឹកដោះគោឆៅ​ ទឹកផ្លែឈេី​ និងមីម៉ាម៉ាមួយចំនួនទៀតផងដែរ។​

មកដល់ពេលនេះដោយមានការយកចិត្តទុកដាក់មេីលថែទាំជម្ងឺពីក្រុមគ្រូពេទ្យ​ នៃមន្ទីរពេទ្យគន្ធបុប្ផានេះ​ ស្ថានភាពជម្ងឺរបស់កុមាររងគ្រោះបានធូរស្បេីយច្រេីនហេីយ ក្នុងឱកាសនោះដែរ​ លោកឧត្តមសេនីយ៍​ទោ​ ខូវ​ លី​ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខពីសំណាក់​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ និងឯកឧត្តម​ ឈួរ​ ច័ន្ទឌឿន​ ចំពោះកុមារ៉ាដែលរងគ្រោះ​ ព្រមទាំងផ្តាំផ្ញេីដល់ក្រុមគ្រួសារអោយជួយមេីលថែទាំកុមារនោះអោយបានល្អប្រសេីរ​នឹងអាចឆាប់បានជាសះស្បេីយឆាប់វិលត្រឡប់ទៅផ្ទះវិញ ៕