រដ្ឋលេខាធិការ

ឯកឧត្ដមសន្តិបណ្ឌិត​ ចាន់​ អ៊ាន ចុះសួរសុខទុក្ខ សិស្សនាយនគរបាលនិងនាយនគរបាលរង វគ្គបណ្ដុះបណ្ដាល​ “កម្រិតបឋមវិជ្ជាជីវៈនគរបាល” ជំនាន់ទី១៣

ខេត្តកំពង់ចាម៖​ នាព្រឹកថ្ងៃទី០១​ ឧសភា​ ឆ្នាំ២០១៩​ នៅសាលានគរបាលជាតិភូមិភាគ២​ (ខេត្តកំពង់ចាម)​ ឯកឧត្ដមសន្តិបណ្ឌិត​ ចាន់​ អ៊ាន​ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ សិស្សនាយនគរបាលនិងនាយនគរបាលរង វគ្គបណ្ដុះបណ្ដាល​ “កម្រិតបឋមវិជ្ជាជីវៈនគរបាល” ជំនាន់ទី១៣ ចំនួន២០០នាក់ ដេីម្បីចង់ដឹងអំពីការសិក្សា ការហ្វឹកហាត់ ការស្នាក់នៅ ការហូបចុកនិងការរស់នៅរបស់ក្មួយៗ ក្នុងរយះពេលកន្លងមក។ បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោកឧត្ដមសេនីយ៍ទោ រ័ត្ន ចំរេីន នាយកសាលា ឯកឧត្ដមសន្តិបណ្ឌិត បានទាញការចាប់អារម្មណ៍ថាវគ្គបណ្ដុះបណ្ដាលនេះ គឺជាប្រវត្តិសាស្រ្តសម្រាប់ជីវិតរបស់ក្មួយៗ ដែលបានប្រែក្លាយខ្លួនពីភាពជាជនសុីវិល មកជាសិស្សនគរបាល ហេីយនឹងក្លាយជាកងកម្លាំងនគរបាលជាតិកម្ពុជាពេញលក្ខណៈ តាមរយះការប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ បន្ទាប់ពីការបញ្ចប់វគ្គសិក្សានេះប្រកបដោយជោគជ័យ។ ក្នុងនោះដែរ គណៈប្រតិភូក៏បាននាំមកជាមួយនូវ អង្ករចំនួន ២តោន,​ មី ៦កេសធំ,​ ត្រីខ ៦កេស,​ ត្រីងៀត ៥០គីឡូ និងថវិកា ១១,៨២០,០០០រៀល ដេីម្បីឧបត្ថម្ភដល់សាលា មន្រី្តសាលា និងសិស្សនគរបាល។