ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ទោ ដុំ ចិន្ដា​ និងនាំយកអំណោយជូនគ្រួសារសព

ខេត្តកំពង់ចាម​ ៖​ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី សំ ហេង ស្នងការរងផែនការងារអន្តរាគមន៍​ និងតម្រួតបទបញ្ជាតំណាងដ៏ខ្ពង់ខ្ពស់​ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងសហការី បានចូលរួមគោរពវិញ្ញាណក្ខន្ធសព និងបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ទោ ដុំ ចិន្តា​ អត្តលេខ: ៤៤៣២២ ឋានៈ​នាយផ្នែកបង្ការ​ បង្ក្រាបបទល្មើសវប្បធម៌ ការិយាល័យសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម
ដែលបានទទួលមរណភាពក្នុងជន្មាយុ៥៣ឆ្នាំ(ដោយរោគាពាធ) កាលពីវេលាម៉ោង​ ០៥និង០០នាទីទៀបភ្លឺ កាលពីថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០១៩ ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានសព នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ។ ជាមួយនឹងការអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ឯក ដុំ ចិន្តា​ នេះផងដែរ​ លោកឧត្តមសេនីយ៍ត្រីស្នងការរង និងសហការី បានអុជធូបបួងសួងឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធ ទាំងអារម្មណ៍ក្រៀមក្រំ​ និងសោកស្តាយយ៉ាងខ្លាំង ក្នុងការបាត់បង់នូវមន្ត្រីសកម្មម្នាក់ ដែលធ្លាប់បានបម្រើជាតិមាតុភូមិអស់រយៈពេលច្រើនឆ្នាំកន្លងមក។
ស្ថិតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រីស្នងការរង បាននាំយកនូវ
១-ថវិការបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ចំនួន១,០០០,០០០រៀល​,ទឹកក្រូច០៣កេះ,ទឹកសុទ្ធ០៣កេះ,មី០៣កេះ។
២-ថវិការបស់ផែនសណ្តាប់ធ្នាប់ចំនួន១,១១០,០០០រៀល។
៣-ថវិការបស់ការិយាល័យ អធិការស្រុក ក្រុង និងសប្បុរសជន សរុបថវិកាចំនួន៣,៧៦៥,០០០រៀល។
ថវិកាទាំងនេះបានប្រគល់ជូនគ្រួសារនៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។
ក្នុងឱកាសនោះផងដែរ ក្រុមគ្រួសារសព បានថ្លែងអំណរគុណ​ ដល់លោកឧត្តមសេនីយ៍ស្នងការ និងសហការី ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ និងសូមជូនពរជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕