រដ្ឋលេខាធិការ

លទ្ធផលនៃការតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាន

រាជធានីភ្នំពេញ៖ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំសេចក្ដីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានដែលមាន ៧ ជំពូក ៤៨ មាត្រា បានរៀបចំតាក់តែងឡើងដោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាព័ត៌មាន នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃតាំងពីឆ្នាំ២០១៦ ដោយមានការចូលរួមពីអ្នកជំនាញការច្បាប់តំណាងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។
សេចក្ដីព្រាងច្បាប់ស្ដីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ ក្រុមការងារបានរៀបចំតាក់តែងដោយឈរលើមូលដ្ឋានអនុសញ្ញាអន្តរជាតិប៊ុយដាប៉េស ស្ដីពីឧក្រិដកម្មអ៊ិនធឺណិតឆ្នាំ២០០១ (Convention on Cyber Crime, Budapest, 23 XI 2001) ព្រមទាំងបានសិក្សាស្រាវជ្រាវច្បាប់មួយចំនួនផ្សេងទៀតពីបណ្ដាប្រទេសមួយចំនួននៅសហគមអ៊ឺរ៉ុប នៅអារ៉ាប់ និងនៅតំបន់អាស៊ានផងដែរ។
ចាប់តាំងពីឆ្នាំ២០១៦ មកដល់ ឆ្នាំ២០១៩ សេចក្ដីព្រាងច្បាប់នេះត្រូវបានដាក់ប្រជុំពិនិត្យកែសម្រួលក្នុងក្របខ័ណ្ឌបច្ចេកទេសរវាងនាយកដ្ឋានជំនាញ នៃអគ្គស្នងដ្ឋាននគរបាលជាតិជាមួយក្រុមប្រឹក្សានីតិកម្ម និងបានដាក់ប្រជុំអន្តរក្រសួងចូលរួមពិនិត្យកែសម្រួល៕