សកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នៅរសៀលនេះឃាតករ រំលោភសម្លាប់ក្មេងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវកម្លាំងនគរបាលបញ្ជូនទៅតុលាការហើយ

ខេត្តព្រះសីហនុ ៖ បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា​ នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ​ ថា ឃាតករដែលសម្លាប់ក្មេងប្រុសស្រីពីរនាក់បងប្អូនបង្កើត នៅស្រុកព្រៃនប់ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទា​ទោសតាមផ្លូវច្បាប់ជាធរមាន។