ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

វគ្គផ្សព្វផ្សាយពីគម្រោងមរតកខ្ញុំ របស់ក្រុមហ៊ុន(មេនូឡាយហ្វ៏) Manulife ក្នុងស្រុកកំពង់លែង

ខេត្តកំពង់ឆ្នាំង៖ថ្ងៃពុធ ៣កើត ខែជេដ្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅស្រុកកំពង់លែង មានបើកវគ្គផ្សព្វផ្សាយពីគម្រោងមរតកខ្ញុំជាមួយក្រុមហ៊ុន​ Manulife មេនូឡាយហ្វ៏ ក្រោមការចូលរួមពីសំណាក់លោក ស្រី ភោគ ចន្នី អភិបាលរងស្រុកកំពង់លែង លោក គឹម សារី តំណាងក្រុមហ៊ុនមេនូឡាយហ្វ៏ប្រចាំនៅកម្ពុជា ព្រមទាំងលោក លោកស្រីប្រធានក្រុមប្រឹក្សាឃុំទាំង៩ លោក លោកស្រីតំណាងអ្នកពាក់ព័ន្ធក្នុងស្រុកមួយចំនួនចូលរួមផងដែរ។

តាមការបញ្ជាក់ពីលោក គឹម សារី តំណាងក្រុមហ៊ុន Manulife ឱ្យដឹងថាៈ ក្រុមហ៊ុនមានការធានារ៉ាប់រងអាយុជីវិត ហើយទទួលបានការការពារ២យ៉ាងក្នុងពេលតែមួយគឺការការពារ ការសន្សំប្រាក់ រួមជាមួយនឹងការធានារ៉ាប់រងអាយុជីវិត ទទួលបានប្រាក់សំណងនៃទឹកប្រាក់ត្រូវបានធានាក្នុងករណីគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ឬពិការភាពទាំងស្រុងផងដែរ ៕