ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

រតនាគារខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០១៩

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ រតនាគារខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០១៩ ដឹកនាំដោយលោក កាណុល ចិត្រា ប្រធានរតនាគារខេត្តកំពង់ឆ្នាំង។

របៀបវារៈក្នុងកិច្ចប្រជុំរួមមានដូចខាងក្រោម៖
១/ ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំបូកសរុបការងាររតនាគារទូទាំងប្រទេសប្រចាំខែឧសភា ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានរតនាគារជាតិ នឹងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០១៩
២/ បូកសរុបការងារប្រចាំខែឧសភា ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០១៩ ពិសេសជំរុញការអនុវត្តកិច្ចបញ្ជិកាគណនេយ្យតាមប្រព័ន្ធ FMIS ឲ្យបានពេញលេញ និងទាន់ពេលវេលា
៣/ ពិនិត្យ ពិភាក្សា អនាម័យ សន្តិសុខ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ ៕