កម្សាន្តព័ត៌មានផ្សេងៗសុខភាព និងសម្រស់

ជីរនាងវង មានគុណប្រយោជន៍យ៉ាងសំខាន់ ដែលអ្នកនឹកស្មានមិនដល់ !

រាជធានីភ្នំពេញ ៖ ជីរនាងវង ជារុក្ខជាតិម្យ៉ាង ដែលមានសារៈប្រយោជន៍ក្នុងការធ្វើជាគ្រឿងផ្សំម្ហូបអាហារ ឲ្យមានឱជារសឈ្ងុយឆ្ងាញ់ មិនតែប៉ុណ្ណោះ ជីនាងវង ក៏ជារុក្ខជាតិមានប្រយោជន៍ក្នុងការព្យាបាលជម្ងឺច្រើនមុខផងដែរ។ ហើយជីរប្រភេទនេះ ខ្មែរយើងនិយមដាំនៅក្បែរផ្ទះ ឬនៅតាមរងធំៗ សម្រាប់យកទៅលក់នៅទីផ្សារបានយ៉ាងងាយ។

តើជីរនាងវងមានលក្ខណៈពិសេស និងគុណប្រយោជន៏អ្វីខ្លះ ?

តាមការស្រាវជ្រាវបានអោយដឹងថា ជីរនាងវងសម្បូរទៅដោយវីតាមីន A , វីតាមីន C , មានសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរី ថែមទាំងមានសារធាតុ Beta-Carotenes ដែលអាចជួយការពារសសៃឈាមពីការខូចខាត និងបង្ការហានិភ័យពីជម្ងឺមហារីកបានផងដែរ។ ជីរនាងវង ក៏ជារុក្ខជាតិដែលអាចបំបាត់ការឈឺចាប់ ប្រឆាំងនឹងមេរោគបាក់តេរីបានយ៉ាងប្រសើរ ថែមទាំងអាចព្យាបាលជម្ងឺសន្លាក់ឆ្អឹង និងការឡើងជាតិអាស៊ីត។ ម្យ៉ាងវិញទៀតអ្នកគួរតែទទួលទានជីរនាងវង ជាមួយនឹងខ្ញី ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការព្យាបាលជម្ងឺគ្រុន, ក្អក និងផ្តាសាយជាដើម។ លើសពីនេះទៅទៀត ជីរនាងវង គឺមានប្រសិទ្ធភាពបំផុតសម្រាប់ជួយលាងសម្អាតសសៃឈាម ដោយកម្ចាត់ចោលនូវសារធាតុកូឡេស្តឺរ៉ល់ ( LDL) ដែលជាខ្លាញ់អាក្រក់ បានយ៉ាងល្អ។ មិនតែប៉ុណ្ណោះជីរនាងវងថែមទាំងអាចប្រើប្រាស់សម្រាប់កែរោគ និងជម្ងឺផ្សេងៗជាច្រើនមុខទៀតផងដែរដូចជា ៖ ជម្ងឺតម្រងនោម, ទល់លាមក, ឈឺក្បាល, និងរាគរូសជាដើម។

ដូច្នេះអ្នកគួរតែទទួលទានជីរនាងវងស្រស់ៗទាំងឆៅ ទាំងឆ្អិន និងទឹកតែដែលចម្រាញ់ពីជីរនាងវងនេះ ជារៀងរាល់ថ្ងៃដើម្បីទទួលបានសុខភាពល្អ៕

ដកស្រង់ចេញពីសៀវភៅសុខភាព ។