ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនសង្ស័យជួញដូរគ្រឿងញៀន០១នាក់ ត្រូវចៅក្រមស៊ើបសួរដាក់ឃុំបណ្តោះអាសន្ននៅពន្ធនាគារហើយ

ខេត្តកែប៖ ព្រឹកថ្ងៃទី២៤ មិថុនា ២០១៩ ក្រោយពីបញ្ជូនទៅកាន់តុលាការខេត្តកំពតដើម្បីសាកសួររួចមក
លោក អីុ ឃាង ចៅក្រមសើុបសួរបានចេញដីកាចោទប្រកាន់ជនសង្ស័យឈ្មោះ វ៉ា សុខា ភេទប្រុស អាយុ៣៨ ឆ្នាំរស់នៅភូមិ/ឃុំវាលតានី ស្រុកដងទង់ ខេត្តកំពត ដែលត្រូវនគរបាលខេត្តកែបឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២២ មិថុនា ២០១៩ ពីបទជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ
ញៀន នៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប។
ករណីប្រតិបត្តិការបង្ក្រាបខាងលើនេះយើងឃាត់និងដកហូតបានថ្នាំញៀន០៥កញ្ចប់(ធំ១កញ្ចប់,តូច៤កញ្ចប់) ម៉ូតូMSX មួយគ្រឿង និងទូរសព្ទ័TECNO ១គ្រឿង៕