ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ក្រុមប្រតិបត្តិការកំចាត់មីន IED.EOD ចុះផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និង វិធីសង្រ្គោះបឋម

ព្រះវិហារ៖ ថ្ងៃពុធ ៩ រោច ខែ ជេស្ឋ ឆ្នាំ កុរ ឯក ស. ព ត្រូវនឹង ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ០៨:០០នាទី ក្រុមប្រតិបត្តិការកំចាត់មីន IED.EOD ចុះផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីន សំណល់ជាតិផ្ទុះពីសង្គ្រាម និង វិធីសង្រ្គោះបឋម នៅសាលាបឋមសិក្សាស្រយង់ ដែលមានប្រជាពលរដ្ឋ និងសិស្សានុសិស្សចូលរួម ចំនួន ១៥៧ នាក់ស្រី ៨២នាក់។ ហើយនៅម៉ោង ០៩:៣០នាទី ក្រុមប្រតិបត្តិការកំចាត់មីន បានសំអាតសំណល់គ្រឿងផ្ទុះក្នុងភូមិសាស្រ្តឃុំស្រយង់ បានដូចខាងក្រោម៖
១-ចំណុចខាងក្រោយប្រាសាទលិង្គ ភូមិកោះកែរ្តិ៍ ឃុំស្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ បានចំនួន ០១គ្រាប់ ប្រភេទត្បាល់៨២mm ផលិតនៅប្រទេសរុស្សីុ (មានប្រសិទ្ធភាព )។
២-នៅចំណុច ក្រោយសាលាបឋមសិក្សាស្រយង់ ភូមិ ស្រយង់ជើង បានចំនួន ០១គ្រាប់ ប្រភេទត្បាល់៦០mm ផលិតនៅប្រទេសចិន (មានប្រសិទ្ធភាព) ។
៣-ប៉ុស្តិ៍រដ្ធបាលស្រយង់បានប្រគល់ គ្រាប់ចំនួន ០១គ្រាប់ ប្រភេទត្បាល់៦០mm ផលិតនៅប្រទេសចិន (មានប្រសិទ្ធិភាព)។
គ្រាប់ដែលប្រមូលបានត្រូវបានយកទៅកំទេចចោលនៅម៉ោង ១៣:៤៥នាទី នៅចំណុចត្រពាំងស្មាច់ ភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។