ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងចម្រុះខេត្តស្វាយរៀង ជានិច្ចកាលនៅក្បែរប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋកក់ក្តៅ

ខេត្តស្វាយរៀង : នៅព្រឹកថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកក្ដដា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍  . ស្រុករំដួល . ក្រុងបាវិត នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ដួលរលំ និងប៉ើងដំបូល ដោយសារភ្លៀងខ្យល់កន្ដ្រាក់ កាលពីរសៀលថ្ងៃទី០២ ខែកក្ដដា ឆ្នាំ២០១៩ នៅភូមិព្រៃតាញ៉យ ភូមិត្រពាំងឈូក ភូមិព្រៃចារ ឃុំខ្សែត្រ និងភូមិបុស្ស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ បើងដំបូលផ្ទះចំនួន ០៩ ខ្នង និងដើមឈើរលំលើ ០១ ខ្នង . ភូមិបឹងក្អែក ឃុំធ្មា ស្រុករំដួល បើងដំបូលផ្ទះចំនួន ០៣ ខ្នង និងដួលរលំ០១ ខ្នង . ភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត បើងដំបូលផ្ទះ ០៣ខ្នង ។