ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

លោក អាំ សុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច បានយកអំណោយមកចែកជូនដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្រ្តាក់រលំផ្ទះ ១ខ្នង

ខេត្តកំពង់ឆ្នាំង៖នាព្រឹកថៃ្ងពុធ ២កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនិងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក កំពង់ត្រឡាច ដឹកនាំដោយលោក អាំ សុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច បានយកអំណោយមកចែកជូនដល់គ្រួសាររងគ្រោះ ដោយសារខ្យល់កន្រ្តាក់រលំផ្ទះ ១ខ្នងជញ្ជាំងស្លឹក ដំបូលស័ង្កសី (រលំទាំងស្រុង)។

ក្នុងនោះម្ចាស់ឈ្មោះ យាន សុខ ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅក្នុងភូមិស្នងមុំ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងនោះគ្រួសាររងគ្រោះខាងលេីទទួលបានអំណោយ៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ តង់១ ភួយ១ និងសម្ភារៈមួយចំនួនទៀត ៕