ព័ត៌មានក្នុងប្រទេសសកម្មភាពបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មិថុនា និងលើកទិសដៅការងារខែ កក្កដា ឆ្នាំ២០១៩​ របស់អគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ

រាជធានីភ្នំពេញ​ ៖​ ថ្ងៃអង្គារ ៨កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ៩​ ខែកក្កដា​ ឆ្នាំ ២០១៩​ នៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ​ មានរៀបចំ​ ពិធីប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ មិថុនា និងលើកទិសដៅការងារខែ កក្កដា ឆ្នាំ២០១៩​ របស់អគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ​ឯកឧត្ដម​ ​នាយឧត្ដមសេនីយ៍​ សេង​ យូអ៊ាន់​ អគ្គនាយក​នៃអគ្គនាយកដ្ឋានភស្តុភា​រ​ និងហិរញ្ញវត្ថុ​ និងមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវ ដែលជាអគ្គនាយករង និងឯកឧត្តមប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អស់លោក-លោកស្រី នាយ-នាយរងការិយាល័យ និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ ។

ចំពោះទិសដៅការងារសម្រាប់ខែកក្កដាឆ្នាំ ២០១៩
-ជំរុញ​ និងពន្លឿនគ្រប់បណ្ដានាយកដ្ឋាន​ អង្គភាព​ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត​ លើកសំណើសុំធានាចំណាយថវិកាទៅក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។
-បើកកញ្ចក់ឯកសារដេញថ្លៃអង្ករត្រៀមបម្រុងអន្តរាគមន៍​ ផ្គត់ផ្គង់ជូនអង្គភាព​ប្រមូលផ្ដុំ​ និងកងកម្លាំងនគរបាលប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ។
-ស្នើសុំគោលការណ៍ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​ ដើម្បីពិនិត្យសម្រេចលើគម្រោងផែនការចំណូលចំណាយថវិកាសម្រាប់ឆ្នាំ២០២០ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល (២០២០-២០២២)​ របស់ក្រសួងមហាផ្ទៃ​ និងឈានទៅប្រជុំឆ្លងកម្រិតជំនាញជាមួយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ។
-ផ្គត់ផ្គង់បៀវត្សថ្នាក់ដឹកនាំក្រសួង​ មន្ត្រីរាជការស៊ីវិល​ មន្ត្រីពន្ធនាគារ ប្រចាំខែមិថុនា កងកម្លាំងនគរបាលជាតិ ប្រចាំខែកក្កដា និងរបស់ផ្គត់ផ្គង់ជីវភាពជនជាប់ឃុំ ប្រចាំខែឧសភាឆ្នាំ២០១៩។
-បេីកផ្ដល់ប្រេងឥន្ធនៈ​ អង្ករត្រៀមបំរុងអន្តរាគមន៍ប្រចាំត្រីមាសទី៣​ ឆ្នាំ ២០១៩​ ជូននាយកដ្ឋាន​ អង្គភាពចំណុះក្រសួង​ និងស្នងការដ្ឋាននគរបាលរាជធានីខេត្ត​ ។
-ត្រៀមផលិតរឿងអប់រំខ្នាតខ្លី​ ពាក់ព័ន្ធនឹងការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ដើម្បីចាក់ផ្សាយតាមកម្មវិធីទូរទស្សន៍មហាផ្ទៃ។
-រៀបចំខ្លឹមសារ​ និងរូបភាពសម្រាប់ចេញផ្សាយទស្សនាវដ្ដីក្រសួងមហាផ្ទៃលេខ ២១៥-២១៦ និងទស្សនាវដ្ដី​មិត្តនគរបាលលេខ៨៧​។
-ចុះធ្វើសិក្ខាសាលាស្តីពីសុខភាពនគរបាលនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ​ និងបញ្ជូនមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃវគ្គទី ២ ឆ្នាំ២០១៩ ទៅពិនិត្យសុខភាព​ និងព្យាបាលជម្ងឺនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
-បន្តសាងសង់អគារអធិការដ្ឋានគរបាលខណ្ឌដូនពេញ​ នគរបាលរដ្ឋបាលឃុំសង្កាត់​ អគារស្នាក់នៅ ៧​ខ្នង​ ផ្ទះដាំ-ហូបបាយ៧ខ្នង​ របស់នាយកដ្ឋាននគរបាលការពារព្រំដែនគោកគម្រោងឆ្នាំ ២០១៩​ និងបន្តសាងសង់ជួសជុលសំណង់អគារនានាហេដ្ឋារចនាសម្ព័ន្ធដែលមានគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ។
-បន្តសិក្សាស្រាវជ្រាវលក្ខណៈបច្ចេកទេស​ និងគុណភាពរបស់ឧបករណ៍សម្រាប់បំបែកជញ្ជាំងក្រាស់ៗ​ សម្រាប់សង្គ្រោះក្នុងករណីមានអគ្គីភ័យឆាបឆេះ។

ក្នុងឱកាសនោះដែរ​ ឯកឧត្ដ​ម​ ​នាយឧត្ដមសេនីយ៍​ សេង​ ​យូអ៊ាន់​ ​បានមានមតិដឹកនាំ​ សូមអោយបណ្ដានាយកដ្ឋានទាំងអស់​ យកចិត្តទុកដាក់​លើ​ការងារ​របស់មន្ត្រីក្នុងអង្គភាពរបស់ខ្លួន​ ចំពោះនាយកដ្ឋានរដ្ឋបាលសរុបត្រូវយកចិត្តចំពោះឯកសារ​ មុននឹងចេញលិខិតជាផ្លូវការ​ជូនតាមបណ្ដាអង្គភាព​ ឬថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន​ ហេីយក៏សូមអោយបណ្ដាអង្គភាពទាំងអស់​ ដែលបានដាក់ចេញនូវទិសដៅសំរាប់ខែមិថុនានេះ​ ត្រូវអនុវត្តអភិបាលកិច្ច​អោយបាននៅលទ្ធផលសំរាប់ខែកក្កដា​ ឆ្នាំ២០១៩។