ព័ត៌មានក្នុងប្រទេស

ពិធីប្រណាំងទូកប្រពៃណីទូកនាគជ្រេីសរើសជើងឯក ភូមិភាគវាលរាប ពានរង្វាន់សម្តេចក្រឡាហោម ស ខេង

ខេត្តស្វាយរៀង៖នារសៀលថ្ងៃសៅរ៍១១រោចខែអាសាឍឆ្នាំកុរឯកស័ក..២៥៦៣ត្រូវនឹងថ្ងៃទី២៧ខែកក្កដាឆ្នាំ២០១៩នេះឯកឧត្តមម៉ែនវិបុលអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងនិងឯកឧត្តមបណ្ឌិតមាសសារិនអនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៉ីងកម្ពុជាឯកឧត្តមឯមម៉ាអូរីអនុប្រធានសហព័ន្ធបានអញ្ជើញចូលរួមទស្សនាការចាប់ផ្ដើមពិធីប្រណាំងទូកប្រពៃណីទូកនាគជ្រើសរើសជើងឯកភូមិភាគវាលរាបពានរង្វាន់សម្តេចក្រឡាហោមខេងលើកទី១ឆ្នាំ២០១៩នៅទន្លេវ៉ៃគោក្រុងស្វាយរៀងខេត្តស្វាយរៀង

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមលោកជំទាវសមាជិកសមាជិកាក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត  គណៈប្រតិភូសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៉ីងកម្ពុជាតំណាងកងកម្លាំងទាំងបីប្រធានមន្ទីរអង្គភាពនានាក្នុងខេត្តលោកអភិបាលក្រុងស្វាយរៀងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តភ្ញៀវជាតិអន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ

សូមជម្រាបជូនថាការប្រកួតជម្រុះវគ្គទី១ក្នុងចំណោម០៦ទូកស្មេីនិង០៦ខេត្តជាប់ចំណាត់ថ្នាក់០៣ទូករួមមានទូកខេត្តព្រៃវែង  ត្បូងឃ្មុំ  និងខេត្តកណ្តាលនិងជម្រុះវគ្គទី២ក្នុងចំណោម០៣ទូកដែលធ្លាក់ត្រូវជ្រេីសរេីសយកតែ០១ទូកយកទៅបង្គ្រប់៤ទូកឡេីងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រក្នុងនោះជ្រេីសរេីសបានទៅលើខេត្តកំពង់ធំ  ដូច្នេះក្រុមដែលត្រូវចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ  និងផ្តាច់ព្រ័ត្ររួមមាន:

ខេត្តព្រៃវែង

ខេត្តត្បូងឃ្មុំ

ខេត្តកណ្តាល

ខេត្តកំពង់ធំ

រីឯក្រុមទូកដែលធ្លាក់០២ទូកបុរសរួមមានខេត្តស្វាយរៀងនិងខេត្តកំពង់ចាមត្រូវប្រកួតជាមួយក្រុមទូកនារីខេត្តស្វាយរៀងនៅថ្ងៃស្អែកតាមពេលវេលានិងទីកន្លែងដដែល