ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកវាលវែងឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋ

ខេត្តពោធិ៍សាត់៖​ សមត្ថកិច្ចនគរបាលស្រុកវាលវែងតាមប្រម៉ាញ់ចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញកាលពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០១៩ ហើយក្រុមនេះគេចខ្លួនឆ្ពោះទៅកាន់ទឹកដីនៃស្រុកវាលវែលសមត្ថកិច្ចចាប់ខ្លួនបាននៅថ្ងៃទី ៣១​ ខែកក្កដា​ ឆ្នាំ២០១៩​ វេលាម៉ោង ២០និង០២នាទីម្សិលមិញនេះ។
លោកវរសេនីយ៍ឯកធាង ឡេង អធិការនគរបាលស្រុកវាលវែងបានឲ្យដឹងថា ដោយសមត្ថកិច្ចយើងទទួល បានបណឹ្ដងដោយផ្ទាល់មាត់ ពីឈ្មោះ មុត រិទ្ធ រស់នៅភូមិកណ្តាល ឃុំថ្មដាស្រុកវាលវែងបានប្ដឹងមកនគរបាលព្រហ្មទណ្ឌស្រុកវាលវែង ថានៅ ចន្លោះថ្ងៃទី ២២, ដល់២៦ខែកក្កដា ឆ្នាំ២០១៩ នេះមានជនខិលខូចចំនួន០៣នាក់ បានជិះរថយន្ត១គ្រឿង ម៉ាកកាមមេរីបាឡែន ស្លាកលេខភ្នុំពេញ២ AD ៨៧៧០ ដើរធ្វើសកម្មភាពឆបោក(លក់វត្ថុបុរាណ) អោយបងប្អូនគាត់ យកប្រាក់អស់ជាង៩០០០$ (ប្រាំបួនពាន់ដុល្លា)និងម៉ូតូវេវអាល់ហ្វាមួយគ្រឿង នៅភូមិព្រងិល ឃុំព្រងិល ស្រុកភ្នុំក្រវាញ ខេត្តពោធិ៍សាត់
ហើយបានបើករថយន្ត ឡើងមកស្រុកវាលវែង បាត់ទៅ ។
លោកអធិការ បានបន្តរថា ក្រោយពីបានទទួលបណ្ដឹងរបស់ជនរងគ្រោះកម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្ដិ៍ថ្មដា បានធ្វើការស្រាវជ្រាវ​សើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់និងរថយន្តមួយគ្រឿងម៉ាកកាមមេរីបាឡែនស្លាកលេខ ភ្នំពេញ2AD 8770
នៅចំណុចផ្ទះសំណាក់សេរីសុខាភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ជនសង្ស័យទាំង៣នេះ មានឈ្មោះ ១,​ ភន ហ៊ាន ភេទប្រុស អាយុ៥១ឆ្នាំរស់នៅភូមិអូរឈ្លើង ឃុំ កោះរកា ស្រុកកំពង់សៀមខេត្តកំពង់ចាម ជាភ្នាក់ងារយកព័ត៌វិរៈសែនជ័យ (ជាម្ចាស់រថយន្ត) ។
២,​ ឈ្មោះ​ អុី​ ម៉ុក ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិពាមស្ដី ឃុំព្រែកជ្រៃ ស្រុកកំពង់លាវ ខេត្តព្រៃវែង ជាអ្នកយកព័ត៌មានការសែតមានជ័យ និងទី៣, ឈ្មោះ គឹម ចន្ធី ភេទប្រុស អាយុ៣៩ឆ្នាំរស់នៅភូមិគោកគងលិច ឃុំ គោកគងលិច​ ស្រុកកញ្ជៀច​ ខេត្តព្រៃវែង មុខរបរនគរបាល និងជាអ្នកយកព័ត៌ការសែតមានជ័យ ។លោកអធិការធាង ឡេង បានឲ្យដឹងទៀតថាក្រោយពេលចាប់ឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន វត្ថុតាងមួយចំនួនដូចជាៈវិទ្យុទាក់ទងម៉ូតូរ៉ូឡា០៣គ្រឿង​ លុយដុល្លាក្លែងក្លាយ(លុយសែន)ចំនួន ៧០០០$(ដុល្លា)លុយខ្មែរ ៤០០០០០៛(សែសិបមុឺនរៀល ។​ លោហធាតុរូបព្រះ​ ចំនួន០៣ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ។ ចំពោះសម្ភារៈ ទាំងអស់និងជនសង្ស័យសមត្ថកិច្ចស្រុកវាលវែងកំពុងឃាត់ខ្លួននៅអធិការដើម្បីបន្តរដោះស្រាយទៅតាមនីតិវិធីច្បាប់៕