រដ្ឋបាលរាជធានី-ខេត្ត

លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះចែកកង់ចំនួន ០៤គ្រឿង ដល់កុមារក្រីក្រ នៅភូមិ៣ ផ្សេងគ្នា ក្នុងឃុំទឹកហូត ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តចូលរួមពីព្រះអង្គ សរ បញ្ញាឬទ្ធិ លោក សូ​រិ​ន្ទ ទី​រ៉ា​វុ​ឌ្ឍី ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង លោកស្រី ឡុញ ពិសា អនុប្រធានមន្ទីរប្រៃសនីយ៍ខេត្តកំពង់ឆ្នាំង សប្បុរសជន អាជ្ញាធរដែនដី ចែកកង់ចំនួួន ០៤គ្រឿង ដល់កុមារក្រីក្រ នៅភូមិ៣ ផ្សេងគ្នា ក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីនេះធ្វើនៅរសៀលថ្ងៃសុក្រ ២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩។ នៅក្នុងឱកាសនោះ លោកជំទាវឈឹម ស្រីមុំ ព្រមទាំងសប្បុរសជនបានចែកកង់ដល់សិស្សក្រីក្រចំនួន ០៤នាក់ ដែលម្នាក់ៗទទួលបានកង់ ០១គ្រឿងផងដែរ ៕