ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះថ្នាក់ រវាងយានយន្ដកែឆ្នៃពីរគ្រឿងប៉ះគ្នា ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ០១ នាក់

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៣:៣០នាទី លើផ្លូវក្រាលគ្រួសក្រហម ត្រង់ចំណុច
ច្អក់ ស្ថិតនៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់រវាងយានយន្ដកែឆ្នៃ(កិនស្រូវ)ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ រ៉េន ស៊ីម៉េត ភេទប្រុស អាយុ ២២ ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានប៉ះជាមួយយានយន្ដកែឆ្នៃ(កិនស្រូវ) ០១ គ្រឿងទៀត ពណ៌ត្រួយចេក គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ឈុត ចន្ដា ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ។

ដោយមានអ្នករួមដំណើរ ០១នាក់ ឈ្មោះ ស្រឿន ឌីន ភេទប្រុស អាយុ១៣ឆ្នាំ ត្រូវជាកូនបង្កើតអ្នកបើកបរ (រស់នៅជាមួយអ្នកបើកបរ) ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ ០១ នាក់ប្រុស ឈ្មោះស្រឿន ឌីន ខូចខាតយានយន្តកែច្នៃ ០២គ្រឿង ស្រាល ៕