រដ្ឋលេខាធិការអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

កិច្ចប្រជុំការអនុវត្តនីតិវិធីលទ្ធកម្ម បើកកញ្ចប់ឯកសារដេញថ្លៃចំនួន៣គម្រោងសម្រាប់នាយកដ្ឋានផែនការសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ

រាជធានីភ្នំពេញ៖ នៅសាលប្រជុំរបស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ (អគារW) នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការអនុវត្តនីតិវិធីលទ្ធកម្ម បើកកញ្ចប់ឯកសារដេញថ្លៃចំនួន៣គម្រោងសម្រាប់នាយកដ្ឋានផែនការសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ផ្នែករដ្ឋបាលទូទៅ និង៣គម្រោងទៀតសម្រាប់នាយកដ្ឋានផែនការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្នែកសន្តិសុខសាធារណៈ។

  កិច្ចប្រជុំការអនុវត្តនីតិវិធីលទ្ធកម្មនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ , ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ,ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានអង្គភាពលទ្ធកម្ម ,តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាងក្រុមហ៊ុននិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។ Pyl