ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានពន្ធនាគារ

ទស្សនកិច្ចសិក្សា និងស្វែងយល់ អំពីការងារដឹកនាំ គ្រប់គ្រង និងស្ថានភាពរស់នៅរបស់ជនជាប់ឃុំ

រាជធានីភ្នំពេញ ៖ នៅថ្ងៃព្រហស្បត្តិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ មណ្ឌលម២ បានទទួលក្រុមសិស្សក្រឡាបញ្ជីជំនាន់ទី៦ មកពីរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការចំនួន១០០នាក់ ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អ៊ុច ពង្ស អគ្គនាយរង នៃអគ្គនាយកដ្ឋានពន្ធនាគារ និងសហការី ឯកឧត្តម សុច សុផាន់ណារ៉ា អគ្គនាយករង  នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ និងសហការី បានចុះមកទស្សនកិច្ចសិក្សា និងស្វែងយល់ អំពីការងារដឹកនាំ គ្រប់គ្រង និងស្ថានភាពរស់នៅរបស់ជនជាប់ឃុំ ។

ឆ្លៀតក្នុងឱកាសនោះក្រុមប្រតិភូ ក៏បាននាំយកមកនូវអំណោយមួយចំនួន ចែកដល់ជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងស្ត្រីមានកូនតូចជាប់ជាមួយផងដែរ ។