ព័ត៌មានក្នុងប្រទេសរដ្ឋលេខាធិការអគ្គនាយកដ្ឋានពន្ធនាគារស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងធ្វេីការចុះត្រួតពិនិត្យ ពង្រឹងការគ្រប់គ្រង និងអប់រំកែប្រែជនជាប់ឃុំ នៅពន្ធនាគារខេត្តកណ្តាល

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃសុក្រ ៨កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រមទាំងធ្វេីការចុះត្រួតពិនិត្យ ពង្រឹងការគ្រប់គ្រង និងអប់រំកែប្រែជនជាប់ឃុំ នៅពន្ធនាគារខេត្តកណ្តាល ។

អញ្ជើញអមដំណើរគណៈអធិបតីក្នុងឱកាសនោះរួមមាន ឯកឧត្តម សន្តិបណ្ឌិត ហេង ហាក់ ,ឯកឧត្តម ហ៊ុយ ហឿន និងលោកជំទាវ សុខ សម្បតិ្ត ជាអនុរដ្ឋលេខាធិការ ព្រមទាំង ឯកឧត្តមជាអគ្គនាយករង ,ប្រធាន-អនុប្រធាននាយកដ្ឋាន និងមានការចូលរួមពី ប្រធាន-អនុប្រធានពន្ធនាគារ ប្រធាន-អនុប្រធានការិយាល័យ ប្រធានផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ ។