ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានពន្ធនាគាររដ្ឋបាលរាជធានី-ខេត្ត

ប្រធានពន្ធនាគារខេត្តព្រៃវែង និមន្តព្រះសង្ឃ ចំនួន៥អង្គ ដើម្បីសូត្រមន្ត ប្រោសព្រហ្ម រាប់បាត្រ ក្នុងឱកាសបុណ្យកាន់បិណ្ឌ

ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃច័ន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣  ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ជួប សារីម ប្រធានពន្ធនាគារខេត្តព្រៃវែង បាននិមន្តព្រះសង្ឃ ចំនួន៥អង្គ ដើម្បីសូត្រមន្ត ប្រោសព្រហ្ម រាប់បាត្រ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ដើម្បី ឧទ្ទិសកុសលដល់បុព្វការីជនដែលបានបែកបាក់ចែកឋានទៅកាន់លោកខាងមុខ ។

ពិធីនេះក៏មានចូលរួមពីមន្ត្រីរាជការ និងក្រុមគ្រួសារមន្ត្រីរាជការ ព្រមទាំងបានអនុញ្ញាតអោយជនជាប់ឃុំចំនួនចូលរួម១០០នាក់ ផងដែរ ។