អគ្គនាយកដ្ឋានអន្តោប្រវេសន៍ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម​ ឧត្តមសេ​នីយ៍​ឯក សុខ​ វាសនា​ អញ្ជើញចូលរួមឆ្លងបិណ្ឌវេនទី១៣ នៅវត្តភ្នំគល់ ស្រុកបាណន់

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ១៣រោច​ ខែ​ភទ្របទ​ ​ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី​ ២៦ខែ​ កញ្ញា​ ឆ្នាំ​២០១៩​ ស្របតាមគន្លងប្រពៃណីខ្មែរ​នាឱកាស​បុណ្យកាន់បិណ្ឌ​ ភ្ជុំបិណ្យនេះ​ ឯកឧត្តម​ ឧត្តមសេ​នីយ៍​ឯក សុខ​ វាសនា អគ្គនាយករងអន្តោប្រវេសន៍​ និងជាប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត​ និងបច្ចេកវិទ្យា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំកន្ទឺ២ ស្រុកបាណន់​ ខេត្តបាត់ដំបង ព្រមទាំង​ ឯកឧត្តម​ លោកជំទាវ លោក​ ​លោកស្រី​ ជា​អនុប្រធាន​ សមាជិក​ក្រុមការងារចុះមូលដ្ឋានឃុំកន្ទឺ២ ប្រធាន​ អនុប្រធាន​ សមាជិក​ក្រុមកាងារចុះជួយភូមិក្នុងឃុំកន្ទឺ២​ រួមជាមួយលោកមេឃុំ​កន្ទឺ២ សមាជិកក្រុមប្រឹក្សាឃុំ​លោកមេភូមិ​ អាជ្ញាធរ​មូលដ្ឋាន ក្រុមគ្រួសារ​ ប្រជាពុទ្ធបរិ​ស័ទ្ធចំណុះជេីងវត្តជិតឆ្ងាយ​ ចូលរួមយ៉ាង​ច្រេីន​កុះករ​។ ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រមទាំងក្រុមការងារ បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ប្រគេនដល់ព្រះសង្ឃសម្រាប់ចូលរួមទ្រទ្រង់កសាងទីវត្តអារាមមួយនេះបន្តទៀត​,​ ជូនថវិកា លោកតា-លោកយាយ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ​ , ក្មួយៗ កុមារា-កុមារី​ និងកងកម្លាំងប្រជាការពារ​ និងមន្រ្តីនគរបាលប៉ុស្តិ៍​ សរុបថវិកា ចំណាយទាំងអស់ក្នុងពិធីបុណ្យកាន់វេនទី១៣ ចំនួន៧.០៨៩.០០០ រៀល​ ។

នាឱកាសបុណ្យឆ្លងបិណ្ឌវេណទី១៣នេះក្នុងនាមថ្នាក់​ដឹកនាំ​ ឯកឧត្តម​ សូមជូនចំណែកបុណ្យ ជូនដល់ឯកឧត្តម លោកជំទាវ​ លោក​ លោកស្រី​ បាន​ចំណែកបុណ្យ​ស្មេីៗ​គ្នា ព្រមទាំងឧទ្ទិសមគ្គផល​ កុសលផលបុណ្យនាឱ​កាសនេះ​ជូន​ដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ដែលលោក​ អ្នក​ បាន​បែកកាយរំលាយខន្ធទៅកាន់លោកខាងមុខ​ហេី​យ​នោះ​ សូម​ដួងវិញ្ញាណក្ខន្ធ​ លោក​អ្នក​មកទទួ​ល​យកភាគផល​កុស​លនេះនិងសូមឲ្យដួង​វិញ្ញាណក្ខន្ធអស់លោក​ទាំងអស់បានប​ដិសន្ធិក្នុងបរលោកកុំបីអាក់ខានឡេីយ​។ សួន ស៊ីរ៉ា