ព័ត៌មានក្នុងប្រទេស

ឯកឧត្ដម វ៉ា ថន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំបូកសរុបការងារលើគ្រប់វិស័យប្រចាំត្រីមាសទី៣ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តក្រចេះ

 

 

ព្រឹកថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខេត្តក្រចេះបើកកិច្ចប្រជុំបូកសរុបការងារលើគ្រប់វិស័យប្រចាំត្រីមាសទី៣ ឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដោយមានការចូលរួមពី គ្រប់បណ្តាមន្ទីរ អង្គភាពចំណុះឲ្យខេត្ត។ 

អង្គប្រជុំបានលើកយករបៀបវរៈ ចំនួន៣ 

១- ពិនិត្យសេចក្តីព្រាងរបាយការណ៏ ២- ពិនិត្យលើភារះកិច្ចសំខាន់ៗដែលត្រូវយកចិត្តទុកដាក់ ដូចជាការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម រួមនិងការងាសេដ្ឋកិច្ចសង្គម ៣-បញ្ហាផ្សេងៗ។

ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងក្រុងក្រចេះ និងលោក អភិបាលស្រុកទាំង៤ ដែលជាស្រុកនៅជាប់ដង់ទន្លេមេគង្គ បានលើកឡើងពីផលប៉ះពាល់ក្រោយទឹកជំនន់ទន្លេបានស្រកវិញ បានបន្សល់ទុកនូវការខូចខាត់ដូចជា ដំណាំស្រូវវស្សាចំនួនសរុប ៣.៥១៧,៨០ហត ដំណាំរួមផ្សំនិងដំណាកសិឧស្សហកម្មរយះពេលខ្លីខូចខាត់ចំនួន ៤០១៨៣ហត រួមនិងផ្លូវលំ ផ្លូវជាតិ ជាច្រើនខ្សែផងដែរ ដោយឡែកមានតែស្រុកស្នួល១ទេ ដែលមិនមានទទួលរង់គ្រោះដោយជំនន់ទន្លេ ព្រោះស្រុក១នៅឆ្ងាយពីទន្លេមេគង្គ។ដោយឡែកចំពោះការងារវស័យព័តមាន សរុបការផ្សព្វផ្សាយក្នុងត្រីមាសទី៣ មានចំនួន៨០៧៥ អត្ថបទ ត្រូវជា៤៧៨០៤ លើក ដំណឹងពីក្រសួងនិងមន្ទីរពាក់ពន្ឋ័ជុំវិញខេត្តមានចំនួន១៩៩ អត្ថបទត្រូវជា១២៣០១លើក បានផ្សាយផ្ទាល់ប្រសាសន៏សម្តេចតេជោ ហ៊ុន សែន សរុបចំនួន ៥៦ អត្ថបទត្រូវជា១២២លើក។ 

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានជំរុញដល់មន្ទីរអភិវឌ្ឍន៏ជនបទ ត្រូវចុះសិក្សាវាយតម្លៃផលប៉ះពាល់ខូចខាតផ្លូវលំ នៅតាមបណ្តាភូមិ ឃុំ ស្រុក ក្រោយទឹកបានស្រកទៅវិញ និងត្រូវធ្វើការជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមក។ 

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានបញ្ជាក់ថាយើងជ្រើសរើសយកស្រុកចំនួន២ដើម្បីធ្វើការបែងចែកពូជដំណាំមុន គឺស្រុកសំបូរ និងស្រុកចិត្របុរី ក្នុងឃុំដារហើយបន្ទាប់មកទៀតនៅតាមបណ្តាស្រុកផ្សេងៗ ក៏ជំរុញឲ្យអាជ្ញារធភូមិ ឃុំ ស្រុក ត្រូវចុះស្រង់ឈ្មោះប្រជាកសិករឲ្យបានឆាប់រហ័ស ហើយពិតជាប្រជាកសិករដែលបានធ្វើស្រែវស្សា ពិតមែនហើយត្រូវបានទឹកជំនន់ជនលិចពិតប្រាកដមែន ដើម្បីកំណត់ចំនួនគ្រួសារឲ្យបានពិតប្រាកដដើម្បីងាយស្រួលក្នុងបែងចែកស្រូវពូជជូនពួគគាត់ឲបានទាន់ពេលវេលា ក្នុងយកទៅបង្ករបង្កើនផលឡើងវិញ។

ឯកឧត្តម វ៉ា ថន បានក្រើនរំលឹកថា លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានត្រូវបន្តពង្រឹង និងត្រូវចូលរួមជានិច្ច ក្នុងការងារអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថភាពនិងវេទិការសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារចុះជួយដោះស្រាយបញ្ហាប្រឈមទាំងឡាយណាដែលមានពលរដ្ឋស្នើសុំឲ្យជួយនៅតាមមូលដ្ឋាននានា ឲ្យកាន់មានភាពល្អប្រសើរ ដោយឡែកការងាររឹតបន្តឹងការបង្រ្កាប់បទល្មើសព្រៃឈើ ឃើញថាបទល្មើសព្រៃឈើមានសភាពស្ងប់ស្ងាត់ តែនៅមានការលួចចូលកាន់កាប់ទន្រ្ទាន់ដីធ្លីដោយខុសច្បាប់ ចំពោះបទល្មើសសត្វព្រៃនិងជលផល មិនមានអ្វីប្រែប្រួលគួរគត់សំគាល់នោះទេ៕