ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បុរសម្នាក់ធ្វើអត្តឃាតចងក សម្លាប់ខ្លួន ទៅនឹងដើមត្របែកខាងក្រោយផ្ទះរបស់ខ្លួន

ខេត្តព្រៃវែង ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩និង១០នាទី នៅចំណុចភូមិចំបក់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់សង្គម ដោយមានបុរសម្នាក់ធ្វើអត្តឃាតខ្លួនឯង (ចង ក) ។

ជនរងគ្រោះឈ្មោះ ឃឿន ទីន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កសិករ នៅភូមិ ឃុំ កើតហេតុខាងលើ បានយកក្រម៉ាពណ៌ក្រហមលាយស ទៅចងកទៅនឹងដើមត្របែកនៅខាងក្រោយផ្ទះរបស់ខ្លួន បណ្តាលអោយស្លាប់។

ផ្អែកតាមការពិនិត្យរបស់សមត្ថកិច្ច និងតាមតាមការបំភ្លឺរបស់គ្រួសារនៃជនរងគ្រោះ និងញាតិជិតខាងបានអោយដឹង ជនរងគ្រោះពិតជាបាន ធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។ តាមការសន្និដ្ឋាន មូលហេតុបណ្ដាលមកពីជនរងគ្រោះមានជម្ងឺសសៃប្រសាទ។ បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕