សកម្មភាពថ្នាក់ដឹកនាំក្រសួងមហាផ្ទៃព័ត៌មានក្នុងប្រទេសរដ្ឋលេខាធិការអគ្គលេខាធិការដ្ឋាន

ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីសភាពការណ៍បច្ចុប្បន្ន ដល់មន្រ្តីចំណុះអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីសភាពការណ៍បច្ចុប្បន្ន ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការស៊ីវិល នគរបាលជាតិ ចំណុះឲ្យអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផ្ទៃ។

ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ឯកឧត្តម ប្រធាននាយកដ្ឋាន ឯកឧត្តម ប្រធានលេខាធិការដ្ឋាន លោក-លោកស្រី អនុប្រធាននាយកដ្ឋាន/លេខាធិការដ្ឋាន លោក លោកស្រី នាយការិយាល័យ និងមន្រ្តីចំណុះអគ្គលេខាធិការដ្ឋានទាំងអស់ផងដែរ៕