រដ្ឋមន្ត្រី

កិច្ចប្រជុំពិគ្រោះយោបល់មន្រ្តីជាន់ខ្ពស់​ កម្រិតបច្ចេកទេស​ នៃប្រទេសបញ្ជូនទាំងបី​ កម្ពុជា​ ឡាវ​ និងមីយ៉ាន់ម៉ា​ (CLM) ស្ដីពី​ “តួនាទីប្រទេសបញ្ជូនក្នុងការការពារពលករទេសន្តរប្រវេសន៍”​

រាជធានីភ្នំពេញ៖​ កិច្ចប្រជុំពិគ្រោះយោបល់មន្រ្តីជាន់ខ្ពស់​ កម្រិតបច្ចេកទេស​ នៃប្រទេសបញ្ជូនទាំងបី​ កម្ពុជា​ ឡាវ​ និងមីយ៉ាន់ម៉ា​ (CLM) ស្ដីពី​ “តួនាទីប្រទេសបញ្ជូនក្នុងការការពារពលករទេសន្តរប្រវេសន៍”​ ដែលប្រព្រឹត្តទៅនាថ្ងៃទី៣០-៣១​ ខែតុលា​ ឆ្នាំ២០១៩​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ សម្ដេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ និងជាប្រធានគណៈកម្មាធិការជាតិ​ ប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សកម្ពុជា​ នៅសណ្ឋាគារ​ សុខាល័យអង្គរ​ ខេត្តសៀមរាប។ ក្នុងពិធីនេះដែរ​ មានការអញ្ជេីញចូលរួមពីគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា​​ គណៈប្រតិភូឡាវ​ រួមនឹងគណៈប្រតិភូមីយ៉ាន់ម៉ា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់​ ពីក្រសួងជំនាញសំខាន់ៗទាំងបីប្រទេសផងដែរ។