ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

បង្ក្រាបករណីជួញដូរសាធាតុញៀនខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនចំនួន៨កញ្ចប់​

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៩​ ខែតុលា​ ឆ្នាំ២០១៩​ វេលាម៉ោង១៧​ និង១៥នាទី​ នៅចំណុចភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុករលាប្អៀរ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុវណ្ណ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ (ករណីជួញដូរសាធាតុញៀនខុសច្បាប់)​ និងបានដកហូតបានសារធាតុញៀនចំនួន ៨កញ្ចប់​ (ធំ​ ២កញ្ចប់​ តូច​ ៦កញ្ចប់)។ ជនសង្ស័យខាងលេីត្រូវបានកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕