ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានពន្ធនាគាររដ្ឋបាលរាជធានី-ខេត្ត

ពិធីប្រកាសចូលកាន់មុខតំណែងអនុប្រធានពន្ធនាគារ ប្រធានការិយាល័យ ប្រធានផ្នែក និងអនុប្រធានផ្នែក ចំណុះពន្ធនាគារខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម សែម ស៊ីណង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអនុប្រធានពន្ធនាគារ ប្រធានការិយាល័យ ប្រធានផ្នែក និងអនុប្រធានផ្នែក ចំណុះពន្ធនាគារខេត្តបន្ទាយមានជ័យ ។ ដែលកម្មវិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំពន្ធនាគារខេត្តបន្ទាយមានជ័យ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ៖ មន្ត្រីពន្ធានាគារខេត្តបន្ទាយមានជ័យមានសរុបចំនួន១២៤នាក់ ស្រី២១នាក់ ប្រធានអនុប្រធានពន្ធនាគារខេត្តចំនួន៥នាក់ស្រី១នាក់ ប្រធានការិយាល័យមានចំនួន០៥នាក់ អនុប្រធានការិយាល័យមានចំនួន១៤នាក់ ស្រី២នាក់ ប្រធានផ្នែកមានចំនួន០១នាក់ អនុប្រធានផ្នែក០៤នាក់ ស្រី១នាក់ មន្ត្រីចំនួន៩៤នាក់ស្រី១៧នាក់ មន្ត្រីកម្មសិក្សា០១នាក់។

លោកបានបញ្ជាក់ថា ៖ ការងារគ្រប់គ្រងជនជាប់ឃុំជាក់ស្តែងមានចំនួន១,៥៤៥នាក់ /ស្រី៨៥នាក់, ជនត្រូវចោទ៣៤៦នាក់ /ស្រី២៤នាក់, ជនជាប់ចោទ៣៥១នាក់/ស្រី១៥នាក់, ពិរុទ្ធជន ៣៣៥នាក់ /ស្រី១៣នាក់, ទណ្ឌិត៥១៣នាក់/ស្រី៣៣នាក់, អនីតិជន១១៩នាក់/ស្រី០៦នាក់, មានជនជាតិបរទេស៥៥នាក់/ស្រី០៣នាក់ ក្នុងនោះមានជនជាតិថៃ២២នាក់/ស្រី១នាក់, ជនជាតិវៀតណាម៤នាក់/ស្រី១នាក់, ជនជាតិឥណ្ឌូនេស៊ី៤នាក់ ,ជនជាតិចិន២១នាក់, ជនជាតិAURDUN២នាក់ , ជនជាតិJORDANIAN០២នាក់ , ជនជាតិឡាវ០១នាក់, កុមារតាមម្តាយ៦នាក់/ស្រី៤នាក់ ។ ជាមួយគ្នានោះមានបទល្មើសគ្រឿងញៀនចំនួន៩៦៧នាក់/ស្រី៧០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ សែម ស៊ីណង់ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារបានមានប្រសាសន៍ថា ៖ ក្រោយពេលប្រកាសតែងតាំងមុខតំណែងអនុប្រធានពន្ធនាគារ ប្រធានការិយាល័យ ប្រធានផ្នែក និងអនុប្រធានផ្នែក បន្ទាប់ពីទទួលភារកិច្ចហើយត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាត្រូវទប់ស្កាត់អោយបាននៅល្មើសដែលលួចបង្កប់នាំចូលក្នុងពន្ធនាគារធ្វើយ៉ាងណាមិនអោយកើតមានឡើយ ៕