រដ្ឋបាលរាជធានី-ខេត្ត

អភិបាលខេត្តកំពង់ឆ្នាំងអំពាវនាវអោយសិស្សានុសិស្សយុវជនជំនាន់ក្រោយបង្កើនសមត្ថភាពចំណេះដឹង និង ចៀសអោយឆ្ងាយនូវអំពើអបាយមុខនានាក្នុងសង្គម

ខេត្តកំពង់ឆ្នាំង ៖ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមឈួរ ច័ន្ទឌឿន នៅព្រឹកថ្ងៃទី១ ខែ
វិច្ឆិកា ឆ្នាំ២០១៩នេះ បានអំពាវនាវឲសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ត្រូវតែខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាព ចំណេះដឹង និង ជំនាញអោយបានប្រសើរឡើងនិងត្រូវចៀសវាងអោយឆ្ងាយនូវអំពើអបាយមុខផ្សេងៗ ។ ការលើកឡើងរបស់ឯកឧត្តមអភិបាលខេត្តដូចនេះ ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០នៅវិទ្យាល័យចំណេះទូទៅ និង បច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ឯកឧត្តមបានមានប្រសាសន៍បញ្ជាក់ទៀតថា ក្មួយៗសិស្សានុសិស្សនិងយុវជនយុវ
នារីទាំងអស់ ត្រូវខិតខំរៀនសូត្រឲបានខ្ជាប់ខ្ជួន ត្រូវចូលរួមឲបានគ្រប់សកម្មភាព ដើម្បីគាំទ្រដំណើរការអភិវឌ្ឍន៍សាលារៀន និង សង្គមជាតិយើង ។ ក្មួយៗសិស្សានុ
សិស្សទាំងអស់ត្រូវចងចាំថា បើស្រឡាញ់ខ្លួនយើង ស្រឡាញ់ឪពុកម្តាយ និង ស្រ
ឡាញ់អនាគតរុងរឿង ក្មួយៗត្រូវនៅឲឆ្ងាយពីគ្រឿងញៀន ត្រូវចេះណែនាំមិត្ត
ភក្តិ ពីគ្រោះថ្នាក់ នៃការប្រើប្រាស់គ្រឿង
ញៀន ព្រមទាំងត្រូវចៀសវាងឲបាននូវការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលបានខិតខំដោះ
ស្រាយបញ្ហា និង សំណូមពរទាំងឡាយ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជាបង្កើតធនធានមនុស្ស និង មូលធនបញ្ញា ទាំងអ្នកសិក្សានិង គ្រូបង្រៀនប្រកដោយគុណភាព សមត្ថភាព ស្របតាមនិន្នាការរីកចម្រើន និង បទដ្ឋានអប់រំ នៅក្នុងតំបន់និងពិភពលោក ។

លោក គិត មិនារិទ្ធ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឲដឹងថា វិស័យអប់រំនៅខេត្តកំពង់ឆ្នាំង នាពេលបច្ចុប្បន្នទទួលបាននូវការអភិវឌ្ឍន៍ជាបន្ត
បន្ទាប់ មានគ្រូល្អ សិស្សពូកែ សាលាល្អ ដែលទទួលបានចំណាត់ថ្នាក់ជាប្រចាំទាំងនៅថ្នាក់ជាតិនិងអន្តរជាតិ ដែលទាំងនេះ គឺជាការវិវឌ្ឍន៍ថ្មីមួយ នៃវិស័យអប់រំនៅខេត្តកំពង់ឆ្នាំង ដែលបានឆ្លើយតបទៅចក្ខុវិស័យរបស់ក្រសួងអប់រំយុវជននិងកីឡាឆ្លើយទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលជាមួយនិងការប្តេជ្ញាឲបានមុំទី១គឺការពង្រឹងគុណភាពអប់រំ វិទ្យា
សាស្រ្តនិងបច្ចេកវិទ្យា ។

លោកអនុប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ការអភិវឌ្ឍន៍វិស័យអប់រំ នៅខេត្តកំ
ពង់ឆ្នាំង ដំណើរការទៅបានល្អ គឺអាស្រ័យដោយសារមានការចូលរួម ពីសំណាក់អង្គការដៃគូរ និង កិច្ចសហការល្អរវាងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ ៕