ព័ត៌មានក្នុងប្រទេសអគ្គស្នងការដ្ឋាននគរបាលជាតិស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អនុញ្ញាតអោយថ្នាក់ដឹកនាំលេខាធិការដ្ឋានអាស៊ានណាប៉ូល ២រូប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតអោយថ្នាក់ដឹកនាំលេខាធិការដ្ឋានអាស៊ានណាប៉ូល ២រូប គឺលោក Kenechanh Phommachack នាយកប្រតិបត្តិ នៃលេខាធិកាដ្ឋានអាស៊ានណាប៉ូល និងលោក JIM Wee Aik Boon នាយកផ្នែកកិច្ចការនគរបាល នៃលេខាធិកាដ្ឋានអាស៊ានណាប៉ូល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជំនួបប្រជុំពិភាក្សាការងារនេះ ផ្តោតសំខាន់ស្តីពីកិច្ចរៀបចំសន្និសីទអាស៊ានណាប៉ូលលើកទី៤០ ដែលនឹងប្រារព្ធធ្វើឡើងនៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២០ខាងមុននេះ។

លោក Kenechanh Phommachack នាយកប្រតិបត្តិ នៃលេខាធិការដ្ឋានអាស៊ានណាប៉ូល ក៏បានសុំអនុសាសន៍ណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធនឹងការរៀបចំករណីពិសេសដោយឡែកណាមួយស្របនឹងសន្និសីទអាស៊ានណាប៉ូល ក្នុងន័យដើម្បីអបអរសាទរ ខួបលើកទី៤០ឆ្នាំ នៃការបង្កើតអាស៊ានណាប៉ូលផងដែរ៕