ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង​ សហការការពារ​ សន្តិសុខ​ សុវត្ថិភាព​ ថ្វាយនិងជូន​ សម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងពិធីយាង​ និងអញ្ជេីញសំណេះសំណាល សួរសុខទុក្ខ ប្រជាកសិករ

ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ លោកឧត្តមសេនីយ៍ទោ​ ខូវ​ លី​ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង​ បានដឹកនាំកម្លាំងនគរបាលចំនួន​ ៦២៨នាក់​ សហការការពារ​ សន្តិសុខ​ សុវត្ថិភាព​ ថ្វាយនិងជូន​ សម្តេចព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត​ និងប្រតិភូអមព្រះរាជដំណេីរ​ ក្នុងពិធីយាង​ និងអញ្ជេីញសំណេះសំណាល សួរសុខទុក្ខ និងព្រះរាជទានព្រះរាជអំណោយ ជូនដល់ប្រជាកសិករ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមគ្រូពេទ្យ នៅភូមិឯកលិច ឃុំច្រណូក ស្រុកកំពង់លែង ប្រមាណជាង​ ១,២០០នាក់ ៕