ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៤ នៅខេត្តកែប

ខេត្តកែប៖​ គ្រោះថ្នាក់ចរាចរណ៍​ គឺជាបញ្ហាប្រឈមមួយ​ដែលកំពុងតែកេីតមានឡើងជារៀងរាល់ថ្ងៃ​ និងវាជាក្តីកង្វល់មួយរបស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែយកចិត្តទុក្ខយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយ​ អប់រំ​នៅតាមទីសាធារណៈ គ្រឹះស្ថានសិក្សាអំពីច្បាប់ចរាចរណ៍​ផ្លូវគោក ដែលគ្រោះថ្នាក់ទាំងអស់នេះបានធ្វេីឲ្យមនុស្សជួបបញ្ជា រងគ្រោះបាត់បង់អាយុជីវិត​ ខ្លះពិការភាពជាដេីម។ល។
ស្របពេលមានបញ្ហាខាងលើ នៅព្រឹកថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ រដ្ឋបាលខេត្តកែប សហការជាមួយ​មន្ទីរសាធារណៈការ​ និងដឹកជញ្ជូន​ខេត្ត​ បានប្រារព្ធទិវាអន្តរជាតិ​ រំលឹកដល់ជនរងគ្រោះ​ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលេីកទី១៤​ ដែលធ្វេីឡេីងនៅសាលប្រជុំធំសាលាខេត្តកែប ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប និងឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ទីរ​ អង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធ​ កងកម្លាំងប្រដាប់អាវុធ​ទាំង៣ប្រភេទ​ អាជ្ញាធរមូលដ្ឋាន​ និងសិស្សានុសិស្ស​ផងដែរ៕