ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំបូកសរុបសភាពការណ៍​ និងលទ្ធផលកិច្ចប្រតិបត្តិការ​ រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ សង្គមប្រចាំខែវិច្ឆិកា និងលេីកទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០១៩

ខេត្តតាកែវ​៖​ ព្រឹកថ្ងៃពុធ០១កេីត ខែមិគសិរ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២​៧ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅសាលប្រជុំស្នងការដ្ឋាន​នគរបាលខេត្តតាកែវ​ មានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍​ និងលទ្ធផលកិច្ចប្រតិបត្តិការ​ រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ សង្គមប្រចាំខែវិច្ឆិកា និងលេីកទិសដៅអនុវត្តបន្តខែធ្នូ ឆ្នាំ២០១៩ និងមានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរសក្តិជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ​ សុខ​ សំណាង​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ​ ដោយមានការអញ្ជេីញចូលរួមពីលោក​ លោកស្រី​ ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង​ទាំង១២ផែន លោក​ នាយ​ការិយាល័យជំនាញ​ទាំង៣២ លោកអធិការ​នគរបាលប្រាំបួនស្រុកមួយក្រុង លោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ និងមន្រ្តីក្រោមឱវាទសរុបចំនួន៤៣២នាក់​ ស្រី១៦នាក់។
មានមតិស្វាគមន៍ ក្នុងឱកាសនោះលោក វរសេនីយ៍ទោ​ សុខ​ ស៊ុយ​ នាយរងការិយាល័យសរុបផែនការ​បានអានរបាយការណ៍ប្រចាំខែវិច្ឆិកា លេីកទិសដៅការងារខែធ្នូ ឆ្នាំ២០១៩​ រួចមកលោក ឧត្តមសេនីយ៍ទោ ស្នងការ គណៈអធិបតីបានផ្តល់កិត្តិយសបំពាក់ឋានន្តរសក្តិ និងប្រកាសតែងតាំងមុខតំណែងជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិចំនួន២០៩នាក់ ស្រីចំនួន១៥នាក់ និងប្រគល់ប្រកាសតួនាទីភារកិច្ចជូនលោក ស្នងការរងចំនួន០២នាក់ និង​លោកអធិការចំនួន១នាក់រួមមាន៖
-ថ្នាក់អនុសេនីយ៍ឯក ចំនួន៧៩នាក់
-ថ្នាក់អនុសេនីយ៍ទោ ចំនួន៤៣នាក់
-ថ្នាក់អនុសេនីយ៍ត្រី ចំនួន២០នាក់
-ថ្នាក់ព្រិន្ទបាលឯក ចំនួន៨នាក់។
ថ្លែងទៅកាន់អង្គពិធីប្រជុំនោះ​ដែរលោក ឧត្តមសេនីយ៍ទោ​ ស្នងការ បានសំណេះសំណាលណែនាំផ្តាំផ្ញេី ក្រេីនរំលឹកដាស់តឿន និងពង្រឹងវិន័យលេខ(០០៦បបជ)របស់កងកម្លាំងនគរបាលជាតិ ដល់មន្រ្តីនគរបាលទទួលបានការតែងតាំងថ្មីៗត្រូវតែខិតខំបំពេញភារកិច្ចឲ្យបានល្អទៅតាមជំនាញដែលថ្នាក់លេីប្រគល់ជូន ព្រមទាំងជម្រុញឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកកម្រិតខ្ពស់ក្នុងពេលប្រចាំការ២៤ម៉ោងលេី២៤ម៉ោង ចេញល្បាត ចល័ត និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ​ឲ្យទាន់ពេលវេលានិង អនុវត្តឱ្យបានសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព​ ដេីម្បីកាត់បន្ថយបទល្មេីសគ្រប់ប្រភេទ​ក្នុងមូលដ្ឋានខេត្តផងដែរ៕