ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីលួចលេងល្បែងជល់មាន់នៅស្រុកដំណាក់ចង្អើរ ត្រូវកំលាំងនគរបាលខេត្តកែប បង្ក្រាប

ខេត្តកែប៖ អនុវត្តតាមការដឹកនាំ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៩:៤០នាទី កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាបករណីលួចលេងល្បែងជល់មាន់១ករណី នៅភូមិអំពេង ឃុំបង្គោល ស្រុកដំណាក់ចង្អើរ។
សកម្មភាពបង្ក្រាបនេះនៅពេលសមត្ថកិច្ចយើងចុះទៅដល់ទីតាំងខាងលើ អ្នកលេងជល់មាន់ បានរត់គេចខ្លួនអស់ បន្សល់វត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូចំនួន០៦គ្រឿង មាន់ជល់០៣ក្បាល និងកន្ត្រកដាក់មាន់ជល់០៥ ដោយនាំយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីឱ្យម្ចាស់ចូលខ្លួនទៅធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រមូលផ្តុំគ្នាលេងល្បែងសុីសង​ ល្បែងជល់មាន់តទៅទៀត នៅថ្ងៃខាងមុខ៕