ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៨ ផែនការលេខ ០០៤ ផ.ក អអ និងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស នៅកម្ពុជា FPCS

ខេត្តកំពង់ធំ៖ ថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ
ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៨ ផែនការលេខ ០០៤ ផ.ក អអ និងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា FPCS នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

ដោយមានការចូលរួមពីសំណាក់លោកស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ លោកនាយការិយាល័យ លោក លោកស្រីនាយរងការិយាល័យ លោកនាយ នាយរងផ្នែកចំណុះឲ្យផែនការងារអន្តោប្រវេសន៍ លោកអធិការ លោកអធិការរង លោកនាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល
ចូលរួមប្រមាណ ១៤៩នាក់ ស្រី ០២ នាក់។

លោកឧត្តមសេនីយ៍ត្រី ទូច សុខុម ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ បានធ្វើរបាយការណ៍ ស្វាគមន៍ និងផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៨ ផែនការលេខ ០០៤ ផ.ក អអ និងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស នៅកម្ពុជា FPCS ដល់មន្ត្រីនគរបាលទទួលការងារជំនាញ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានមតិសំណេះសំណាល ជាមួយមន្ត្រីនគរបាលទទួលការងារជំនាញនេះ ដោយលោកស្នងការ ពិតជាមានមោទន:ភាព ដែលបានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៨ ផែនការលេខ ០០៤ ផ.ក អអ និងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស នៅកម្ពុជា FPCS ដើម្បីគ្រប់គ្រងជនបរទេស ដែលមានវត្តមានលើទឹកដីខេត្តកំពង់ធំ ។ ក្នុងនោះការគ្រប់គ្រងជនបរទេសតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលហៅថា ប្រព័ន្ធ FPCS គឺជាការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅប្រទេសកម្ពុជា ចំណេះដឹងត្រូវបានផ្សព្វផ្សាយ ដល់មន្ត្រីនគរបាលជំនាញ ដោយគ្រូឧទ្ទេសនាម ព្រមទាំង ការផ្សព្វផ្សាយពន្យល់ ដល់ថ្នាក់មូលដ្ឋានឃុំ-សង្កាត់ និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ គ្រិះស្ថាន រោងចក្រ សហគ្រាស ដែលមានជនបរទេសស្នាក់នៅ ឲ្យបានយល់ដឹងរបៀបប្រើប្រាស់ប្រព័ន្ធ FPCS ដើម្បីផ្ដល់ភាពងាយស្រួលការគ្រប់គ្រងជនបរទេស ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានជំរុញអោយមន្ត្រីទទួលការងារជំនាញ ខិតខំយកចិត្តទុកដាក់ត្រង់ត្រាប់ ស្តាប់ ក្រេបជញ្ជក់រាល់ចំណេះដឹង ដែលផ្ដល់ដោយគ្រូឧទ្ទេសនាម បង្ហាត់
បង្ហាញអំពីចំនុចសំខាន់ៗ នៃការប្រើប្រាស់តាមប្រព័ន្ធ FPCS តាមរយៈ ម៉ាស៊ីន កំព្យូទ័រ ទូរស័ព្ទ ស្មាតហ្វូន ដើម្បីយកទៅអនុវត្ត ក្នុងភារកិច្ចជំនាញ នៅអង្គភាពសាម៉ីខ្លួនវិញ ទទួលប្រសិទ្ធភាពខ្ពស់ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត ស្នើដល់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង ពិនិត្យតាមដាន ចំពោះសកម្មភាព នៃប្រើប្រាស់ប្រព័ន្ធ FPCS របស់មន្ត្រីនគរបាល ដែលទទួលកិច្ចការងារជំនាញ តាមបណ្ដា អធិការដ្ឋាននគរបាលទាំង០៩ ក្រុង-ស្រុក រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល
ទាំង ៨១ ឃុំ-សង្កាត់ ។ ជាពិសេសផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៨ ផែនការលេខ ០០៤ ផ.ក អអ និងរបៀប ប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា FPCS អោយបានទូលំទូលាយទៅដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ គ្រិះស្ថាន រោងចក្រ សហគ្រាស ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានសង្ឃឹមជឿជាក់ទៅលើ អស់លោក លោកស្រី ដែលទទួលភារកិច្ចជំនាញ យកចិត្តទុកដាក់ យកចំណេះដឹង បន្ទាប់ពីបានបណ្តុះបណ្តាល ប្រឹងប្រែងយកទៅប្រើប្រាស់ក្នុងការគ្រប់គ្រងអោយបានល្អប្រសើរ ប្រកបដោយ
សេចក្តីអំណត់ ព្យាយាមអនុវត្ត បានព្រមៗគ្នា៕