អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈថ្នាក់ជាតិនៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអាទិត្យ ១២ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកឯកភ្នំ ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្តីពីភូមិឃុំមានសុវត្ថិភាព និងបញ្ហាប្រឈមនានាដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលបានប្រារព្ធនៅក្នុងទីតាំងវត្តបាក់អំរែក ភូមិបាក់អំរែក ឃុំព្រែកហ្លួង ស្រុកឯកភ្នំខេត្តបាត់ដំបង។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកឯកភ្នំ និងប្រជាពលរដ្ឋ ដែលស្ថិតក្នុងឃុំព្រែកហ្លួង សរុបប្រមាណជាង៣០០នាក់

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានក្រុមការងារ បានមានមតិក្នុងអង្គវេទិកាសាធារណ:នូវបញ្ហាប្រឈមមួយចំនួនទាក់ទិន ចោរលួច ឆក់ប្លន់ និងបញ្ហាជក់ ជួញដូរ និងចែកចាយ គ្រឿងញៀន ដែលជាបញ្ហាដ៏ធំប៉ះពាល់ដល់សន្តិសុខក្នុងមូលដ្ឋានភូមិឃុំនីមួយៗ ដូចជាកើតមានករណីបងតូច បងធំ កាប់ចាក់ លួចប្លន់ រំលោភផ្លូវភេទ បង្ករឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងភូមិឃុំ។

បន្ទាប់មក ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានក្រុមការងារ បានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋលើកឡើងនូវសំណួរពាក់ព័ន្ធនានាក្នុងមូលដ្ឋាន និងទទួលយកនូវសំណូមពររបស់អាជ្ញាធរ និងប្រជាពលរដ្ឋដែលបានលើកឡើងស្នើសុំដូចជាស្ពានឆ្លងស្ទឹង និងផ្លូវមួយខ្សែដើម្បីសិស្សានុសិស្ស និងប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរទៅមកក៏ដូចជាទំនាក់ទំនងគ្នាពីកន្លែងមួយទៅកន្លែងមួយ និងសំណូមពរសង់រោងយាមប្រចាំការសម្រាប់សមត្ថកិច្ចការពារបទល្មើសនេសាទដែលជាក្តីកង្វល់ពីមុនមក។


ក្រោយពីទទួលបានសំណូមពរដែលលើកឡើងពីបងប្អូនប្រជាពលរដ្ឋ ដោយស្នើសុំឲ្យអង្គវេទិកាសាធារណៈជួយដោះស្រាយផងនោះគឺឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានក្រុមការងារ មានដំណោះស្រាយដូចខាងក្រោម:

បញ្ហាស្ពាន ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានក្រុមការងារបានសន្យាសិក្សាគម្រោង និងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធដោះស្រាយជូនជាជំហ៊ាននៅពេលក្រោយ។

ចំពោះផ្លូវក្នុងភូមិត្រូវលើកគំរោងផែនការអភិវឌ្ឍន៍បីឆ្នាំរំកិលរបស់ឃុំស្រុក ឬចំពោះមុខនេះអាចដោះស្រាយថវិកាមូលនិធិឃុំក្នុងករណីការចំណាយមានកម្រិតតិចតួច ចំពោះការសាងសង់ផ្លូវត្រូវស្ថាបនាជាផ្លូវបេតុងវិញកុំចាក់គ្រួសក្រហមព្រោះមិនសូវជាប់បានយូរ មួយឆ្នាំធ្វើម្តងខាតបង់ថវិកាច្រើន