ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ស្រុកកំពង់លែងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០
១៩ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំពង់លែង បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ។

ពិធីនេះប្រព្រឹតទៅក្រោមអធិបតីភាពឯកឧត្តមម៉ូវ ចរិយា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់លែង
ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត
ស្រុក ឃុំ ផងដែរ ។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តមម៉ូវ ចរិយា បានគូសបញ្ជាក់ថា ថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុ នៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និង ប្រជាជនកម្ពុជា ព្រោះថាមានថ្ងៃ២ធ្នូ ទើបមាន ថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ ។

ឯកឧត្តមបានបញ្ជាក់ទៀតថា រណសិរ្ស២
ធ្នូ មិនត្រឹមតែសង្គ្រោះប្រជាជនឲ្យរួចផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជ
សាសន៍ ប៉ុល ពត ប៉ុណ្ណោះទេ។ រណ
សិរ្ស២ធ្នូ នៅបានជួយស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ៕