ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ខេត្តសៀមរាប ៖ នៅថ្ងៃសៅរ៍ ១០រោចខែមិគសិរ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៥និង២០នាទី កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចភូមិពោធិ៍បន្ទាយជ័យ សង្កាត់ សៀមរាប ក្រុង/ ខេត្តសៀមរាប ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ អោ ណាត ហៅ ទូ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិ សំពៅលូន ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន : ម្សៅមេតំហ្វេតាមីនប្រភេទទឹកកក ចំនួន ០១ កញ្ចប់ ស្មើនឹងទម្ងន់ ០,៨ក្រាម(ថ្លឹងទាំងសំបក) ទូរស័ព្ទដៃចំនួន ០១គ្រឿង សម្ភារវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តដេីម្បីអនុវត្តនីតិវិធីបន្ត ៕