ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ជនជាតិចិន ០២នាក់​ ត្រូវបានបណ្តេញចេញពីកម្ពុជា

ខេត្តព្រះសីហនុ ៖ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ព្រះសីហនុ សហការជាមួយកម្លាំងនគរបាលទីស្នាក់ការត្រៀមបណ្តេញចេញខេត្ត នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នាវេលាម៉ោង ២០និង២៥នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានធ្វើការបណ្តេញចេញពីកម្ពុជា នូវជនជាតិចិនចំនួន ០២នាក់។

នគរបាលអន្តោប្រវេសន្ត បានឲ្យដឹងថា ជនជាតិចិនទាំង ០២នាក់នេះ មាន ១- ឈ្មោះ QI PENG ភេទប្រុស អាយុ ៣៨ឆ្នាំ និង២- ឈ្មោះ LI RUIQIANG ភេទប្រុស អាយុ ៣២ឆ្នាំ និងបានធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ និងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌ ប្រព្រឹត្តនៅប្រទេសចិន។

ជនជាតិចិនខាងលើ បានបណ្តេញចេញឲ្យផុត ពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ LQ870 (KOS-CHN) ឆ្ពោះទៅប្រទេសដើមវិញ ដោយហាមចូលប្រទេសកម្ពុជារយៈពេល ០៣ឆ្នាំ៕