ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត​ ដឹកនាំកិច្ចប្រជុំ​ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

ខេត្តកំពង់ចាម​ ៖​ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល និងសហគមន៍ប្រចាំខែធ្នូ ឆ្នាំ២០១៩ និងទិសដៅខែមករា ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការស្ដីពី កិច្ចសហការ ការពារសន្តិសុខ នៃដំណើរការសវនាការជម្រះក្ដី កឹម សុខា។

ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែនជំនាញ លោក លោកស្រីនាយ នាយរងការិយាល័យ លោកនាយផ្នែកបេតិកភ័ណ្ឌ លោកអធិការ អធិការរងនគរបាលស្រុក ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុបអ្នកចូលរួមមានចំនួន ៣៥១នាក់។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្តមសេនីយ៍ទោ​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ បានណែនាំដល់លោកស្នងការរងទទួលចុះពង្រឹងស្រុក-ក្រុង លោកអធិការនគរបាល ស្រុក-ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ ត្រូវបង្កើនការយកចិត្តទុកដាក់លើកិច្ចការពារ ការងារសន្តិសុខ និងសភាពការណ៍ផ្សេងៗ ក្នុងមូលដ្ឋានរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់៕