ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីអគ្គីភ័យឆេះរថយន្តសង្គ្រោះ (ឡានពេទ្យ) នៅខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ម៉ោង១៩:៣០នាទី មានករណីបង្កអោយមានការភ្ញាក់ផ្អើលមួយកើតឡើង ដោយមានរថយន្តសង្រ្គោះមួយគ្រឿងដឹកអ្នកជម្ងឺទៅភ្នំពេញពេលមកដល់ចំណុចស្ពានខាងកើតភូមិត្មោត ឃុំរកា ស្រុកពារាំង ព្រៃវែង រថយន្តនោះក៏បានគុបប៉េម៉ាស៊ីន ហើយបានឆេះដោយខ្លួនឯង រីឯមនុស្សនៅក្នុងរថយន្តចំនួន៥នាក់ មិនមានគ្រោះថ្នាក់អ្វីទេ។ រថយន្តខាងលើមកពីស្រុកឆ្លុងខេត្តក្រចេះសំដៅទៅភ្នំពេញ៕