ព័ត៌មានក្នុងប្រទេស

លោកវរសេនីយ៍ឯក ឡាញ់ លីសុីវឡេង អធិការនគរបាលស្រុកគូលែន បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ស្គឹម ម៉ូន ឋានះ ដែលរងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ០០ នាទី

នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០វេលាម៉ោង៩ និង៤០នាទី 

លោកវរសេនីយ៍ឯក ឡាញ់ លីសុីវឡេង អធិការនគរបាលស្រុកគូលែន បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ

លោកអនុសេនីយ៍ទោ ស្គឹម ម៉ូន ឋានះ នាយផ្នែកកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុកគូលែន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ដែលរងគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៨ និង ០០ នាទី

 នៅចំណុចក្រុមហ៊ុន (សិលាដាមុិច) ស្ថិតក្នុងភូមិសាស្ត្រភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែល បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ក្នុងឱកាសសាកសួរសុខទុក្ខនោះដែរ លោកវរសេនីយ៍ឯក ឡាញ់ លីសុីវឡេង បាននាំយកនូវថវិកាចំនួន ៥០០,០០០.០០រៀល ( ប្រាំរយពាន់រៀលគត់ ) ដែលថវិកាទាំងនេះបានពី មន្ត្រីចំណុះអោយអធិការដ្ឋាននគរបាលស្រុកគូលែន ដើម្បីសម្រួលក្នុងការព្យាបាលជម្ងឺ ។